អភិបាលរងខេត្តកំពង់ឆ្នាំង សាន់ យូ អំពាវនាវដល់ប្រជាពលរដ្ធចូលរួម សហការជាមួយមន្រ្តីគ្រប់គ្រងវិស័យដីធ្លីខេត្តក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី 

ខេត្តកំពង់ឆ្នាំង៖ អភិបាលរងខេត្តនិងជាប្រធាន គណះកម្មាការដីធ្លីខេត្តកំពង់ឆ្នាំង លោក សាន់យូ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ធដែលមានទិន្នន័យក្បាលដីចូលរួមសហការជា មួយក្រុមការងារគ្រប់គ្រង នៅក្នុងតំបន់វិនិច្ឆ័យងាយស្រួល បំពេញនូវឯកសារបានឆាប់រហ័សដើម្បីដាក់សំណើរដាក់ជូន រដ្ធបាលខេត្ត ពិនិត្យសម្រេចបញ្ជូនទៅមន្ទីររៀបចំដែនដី នគររូបណីយកម្មសំណង់និងសូរិយោដីខេត្តចេញប័ណ្ណ កម្មសិទ្ធិស្របច្បាប់ជូនបងប្អូនទាន់ពេលវេលា ។

ការអំពាវនាវបែបនេះបានធ្វើឡើងនៅក្នុងការបិទផ្សាយនូវ ឯកសារការវិនិច្ឆ័យលើការចុះបញ្ចីដីធ្លីជាលក្ខណះប្រព័ន្ធ ស្ថិតនៅក្នុងភូមិ ទូលសំរោង ឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមរបស់លោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគររូបណិីយកម្មសំណង់និងសូរិយោដីខេត្តកំពង់ឆ្នាំង និងជានាយកចាត់ការកម្មវិធីអនុរដ្ធបាលដីធ្លី ខេត្ត លោក លោកស្រីមន្ទីរអង្គភាពជុំវិញខេត្ត និងតំណាង ធានាឯកជន ព្រមទាំងមន្រ្តីគ្រប់គ្រងតំបន់វិនិច្ឆ័យ និងប្រជាពលរដ្ធជាម្ចាស់ក្បាលដីក្នុងមូលដ្ធានផងដែរ ។

អភិបាលរងខេត្តកំពង់ឆ្នាំងលោក សាន់ យូ បានមានប្រសាសន៍បន្តទៀតថាការ ចុះបញ្ជីដីធ្លីគឺមានសារះសំខាន់ណាស់សម្រាប់ប្រជាពលរដ្ធ ដែលមានដីកាន់កាប់ហើយមិនខ្លាចពីការបាត់បង់ដីទៀត ឡើយដោយមានក្រសួុងនិងមន្ទីរសូរិយោដីខេត្តជាសេនាធិការ ដើម្បីជួយការពារសិទ្ធិកាន់កាប់របស់បងប្អូនគ្រប់ពេលវេលា ។

អភិបាលរងខេត្តបានបន្តទៀតថា ដើម្បីអោយដំណើរការពិនិត្យនិងផ្ទៀងផ្ទាត់អោយកាន់តែរលូននោះសូមប្រជាពលរដ្ធដែលមានក្បាលដីនៅតំបន់វិនិច្ឆ័យលើទាំងអស់ភ្ជាប់មកនៅជាមួយប័ណ្ណសំគាល់ក្បាលដីដែលចេញដោយក្រុមការងារគ្រប់គ្រងតំបន់វិនិច្ឆ័យ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួុសារ ។

តាមរបាយការណ៍របស់លោក លី សុភា ប្រធានមន្ទីររៀបចំ ដែនដីនគរូបណីយកម្មសំណង់ និសូរិយោដីខេត្តកំពង់ឆ្នាំង បានអោយដឹងថាសម្រាប់ការបិទផ្សាយជាសាធារណះនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណះប្រព័ន្ធស្ថិតនៅក្នុងភូមិទូលសំរោង ឃុំគ្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងពេលនេះដោយកំណត់ទិន្នន័យក្បាលដីបានចំនួន២២៣៩ ក្បាលដី ក្នុងនោះមានដីកសិកម្មចំនួន.១៩៤៤ ក្បាលដី ដីលំនៅដ្ធានមានចំនួន ២៩៣ ក្បាលដី ក្រៅពីនោះ ដីសាលាបុណ្យនិង ដីសាលាឆទាន ។

ហើយចំពោះការ បិទផ្សាយពេលនេះមានរយះពេល១៥ ថ្ងៃ ដោយរាប់បញ្ចូល ទាំងថ្ងៃសម្រាកក្នុងរយះពេលនៃការពិនិត្យនិងផ្ទៀងផ្ទាត់មានការខុសឆ្គងដោយប្រការណាមួយដូចជាទំហំ រូបរាងក្បាលដី រឺឈ្មោះ បងប្អូនអាចមានសិទ្ធិសុំប្តឹងតវ៉ាជាមួយមន្រ្តីគ្រប់គ្រង នៅប្រចាំការទីនោះស្រាប់ ។

លោក លី សុភា ក៏បាន សំណូម ពរដល បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់ បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវនិងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំអោយកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍របស់យើង និងចូលរួមគោរពច្បាប់ ចរាចណ៍អោយបានគ្រប់ៗគ្នា ៕

 

Loading...