អភិបាលរាជធានីភ្នំពេញណែនាំឲ្យម្ចាស់បូរីនិងសមត្ថកិច្ចត្រូវពង្រឹងកិច្ចសហការជាមួយគ្នា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ

(ភ្នំពេញ) ៖ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការពង្រឹងកិច្ចសហការរវាង ម្ចាស់បូរី និងសមត្ថកិច្ចនេះ គឺដើម្បីអាចរាយការណ៍អោយគ្នាទៅវិញទៅមកនៅពេលមានករណីមិន ប្រក្រតីណាមួយកើតឡើងដែលអោយសមត្ថកិច្ចអាចធ្វើអន្តរាគមន៍ជួយដោះស្រាយបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានសំណង់បូរី ជាច្រើនហើយមានលក្ខណៈរស់នៅដាច់ដោយឡែក ហើយកន្លែងខ្លះមានភាពស្មុគស្មាញការកើតឡើងនូវបទល្មើសនានាមួយចំនួនដែលទាមទារឲ្យភាគីទំាង២មានកិច្ចសហការជាមួយគ្នាទ្វេដង ដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបូរី ។ ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងបូរីនៅក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែសីហា នេះ។

 តាមការវាយតម្លៃក្នុងកិច្ចកិច្ចពិភាក្សាក៏បានណែនាំដល់ម្ចាស់បូរីត្រូវពង្រឹងការគ្រប់គ្រងសន្តិសុខបន្ថែមទៀត លើបញ្ហាការត្រៀមបង្ការពន្លត់អគ្គិភ័យ ការបំពាក់កាំម៉ារ៉ាសុវត្ថិភាព ត្រូវមានប្រព័ន្ធទូរសព្ទទាន់ហេតុ ការណ៍ ២៤ម៉ោងលើ២៤ម៉ោង មានច្រកចេញចូលត្រឹមត្រូវ ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ត្រូវមានសន្តិសុខយាមកាមជាដើម។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅរាជធានីភ្នំពេញមានបូរីទំាងអស់ ចំនួន១២៥បូរី ដែលមានខ្នងផ្ទះចំនួន៧០១៦២ខ្នងផ្ទះ ៕  

Loading...