អភិបាលស្រុកអូររាំងជាប់ពាក់ព័ន្ធយ៉ាងជ្រៅក្នុងបញ្ហាដីធ្លីនៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ប្រភពព័ត៌មានបានឲ្យដឹងថាបញ្ហាបទល្មើសកាប់បំផ្លាញព្រៃឈើក៏ដូចជាបទល្មើសដីធ្លីតាមរយៈការឃុបឃិតឲ្យឈ្មួញទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ។មិនតែប៉ុណ្ណោះសូម្បីតែចំការស្រល់របស់រដ្ឋក៏ក្លាយទៅជាកម្មសិទ្ធិឯកជនរបស់ពួកឈ្មួញស្ទើរអស់ហើយដោយលោកសៀកមុន្នីដែលជាអ្នកយកប្រជាពលរដ្ឋជនជាតិភាគតិចមកបិទបាំងទង្វើរំលោភបំពានរបស់ពួកឈ្មួញធំៗទាំងនោះទៅវិញ។

បើតាមប្រភពបានដឹងថាព្រៃរបស់រដ្ឋជាច្រើនរយហិចតាត្រូវបានលោកសៀកមុនីឃុបឃិតជាមួយអាជ្ញាធរខេត្តជាមួយពួកឈ្មួញធំៗយកកាត់យកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជនស្ទើរតែអស់ទៅហើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺលោកអភិបាលស្រុកខំប្រព្រឹត្តអំពើពុករលួយនោះគឺដើម្បីលុយទៅចិញ្ចឹមស្រីខារ៉ាអូខេនៅម្តុំផ្លូវឡើងភ្នំដោះក្រមុំ។​

លោកសៀកមុនីបន្លំឯកសារដោយអះអាងថាដីព្រៃរបស់រដ្ឋទាំងនោះត្រូវបានប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានរបស់ខ្លួនកាន់កាប់អស់ទៅហើយដូច្នេះស្នើឲ្យអាជ្ញាធរថ្នាក់ជាតិកាត់ឆ្វៀលដីទាំងនោះប្រគល់ឲ្យប្រជាពលរដ្ឋកាន់កាប់តែម្ដងទៅ។ប៉ុន្តែការពិតគឺគ្មានប្រជាពលរដ្ឋណាជាអ្នកកាន់កាប់ឬឈូសឆាយដីព្រៃរបស់រដ្ឋនោះទៅវិញគឺមានតែពួកឈ្មួញមានលុយនិងមន្ត្រីធំប៉ុណ្ណោះឃុបឃិតជាមួយលោកសៀកមុនីរំលោភដីព្រៃរបស់រដ្ឋទាំងនោះ។

ដូច្នេះអាជ្ញាធរថ្នាក់ជាតិពិសេសគណៈកម្មការចុះត្រួតពិនិត្យដោះស្រាយបញ្ហានេះទេចុះមើលឲ្យបានម៉ត់ចត់ជៀសវាងប្រជាពលរដ្ឋស្លូតត្រង់ជនជាតិភាគតិចក្លាយជាជនរងគ្រោះព្រោះតែផលប្រយោជន៍របស់លោកសៀកមុនី​។​

គួរបញ្ជាក់ថាគណៈកម្មការចម្រុះថ្នាក់ជាតិបានចុះត្រួតពិនិត្យមើលភាពមិនប្រក្រតីនៃការរំលោភយកដីធ្លីពីពួកអ្នកមានអំណាចមានលុយមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។អ្វីដែលប្រជាពលរដ្ឋចង់ផ្ញើសារជូនដល់គណៈកម្មការនេះគឺលោកសៀកមុនីអភិបាលស្រុកអូររាំងបានយកប្រជាពលរដ្ឋជនជាតិមកបិទបាំងទង្វើអាក្រក់របស់ខ្លួនក្នុងផលប្រយោជន៍ឯកជន។ដូច្នេះលក្ខណៈគណះកម្មការថ្នាក់ជាតិត្រូវដឹងថាគ្មានជនជាតិភាគតិចណាទៅរំលោភបំពានយកដីរដ្ឋដីព្រៃស្រល់របស់រដ្ឋនោះទេគឺមានតែក្រុមលោកសៀកមុនីប៉ុណ្ណោះដែលពាក់ព័ន្ធនិងចម្ការស្រល់និងព្រៃឈើនៅក្នុងស្រុកអូរាំង។លោកសៀកមុនីកំពុងប្រើយុទ្ធសាស្ត្រខ្ចីដៃប្រជាពលរដ្ឋដើម្បីបំភាន់ភ្នែកគណៈកម្មការចម្រុះថ្នាក់ដែលកំពុងចុះស៊ើបអង្កេតបញ្ហាដីធ្លីនៅទីនោះ។ដូច្នេះលោកឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាក៏ដូចជារដ្ឋមន្ត្រីក្រសួងកសិកម្មជាពិសេសក្រសួងមហាផ្ទៃមើលទង្វើលមិនប្រក្រតីរបស់លោកសៀកមុនីផង។

គួរបញ្ជាក់ថាទីស្តីការគណះរដ្ឋមន្ត្រីបានចេញរបាយការណ៍មួយពាក់ពន្ធ័នឹងទង្វើមិនប្រក្រតីរបស់អាជ្ញាធរខេត្តមណ្ឌលគិរីបានឃុបឃិតគ្នាបំផ្លិចបំផ្លាញធនធានធម្មជាតិដែលក្នុងនោះមានលោកសៀកមុនីអភិបាលស្រុកអូររាំងផងដែរ។គេសង្ឃឹមលោកឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាក៏ដូចជាក្រសួងមហាផ្ទៃពិនិត្យមើលទង្វើមិនប្រក្រតីរបស់លោកសៀក​មុនីនោះផង៕

Loading...