ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានដាក់ចេញនូវបទបញ្ជាឱ្យ សមត្ថកិច្ចខេត្តបន្ទាយមានជ័យត្រូវតែត្រួតពិនិត្យនិងមានវិធានការទៅលើការបង្ក្រាបនិងទប់ស្កាត់ល្បែងស៊ី សងខុសច្បាប់គ្រប់ប្រភេទដែលកើតមាននៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ ដែល ល្បែងស៊ីសងខុសច្បាប់ជាការអនុវត្តផ្ទុយនិងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការផ្តើមចេញរបស់អ្នកលេងល្បែងស៊ីសងចាញ់គឺគេអាចទៅប្រព្រឹត្តបទល្មើសខុសច្បាប់ជា ហេតុបងភាពហ្វឹកហ្វក្នុងសង្គម។
ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងជាពិ សេសល្បែងស៊ីសងរីកដុះដាលនៅក្រុងប៉ោយប៉ែត រួមមានល្បែងតាមonline និងបនល្បែង១ កន្លែងដែលជួលផ្ទះគេហើយបើកក្រោមស្លាកសញ្ញាកាស៊ីណូជាដើមនោះ។ការថ្លែងរបស់ ឯកឧត្តគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងក្នុងឱកាសពិធីបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៤និងលើកទីសដៅការងារឆ្នាំ២០១៥របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥
សូមបញ្ជាក់ថា៖បនល្បែង១កន្លែងនៅចំណុចអតីតស្រះទឹកចាស់ស្ថិតនៅភូមិក្បាល ស្ពាន១សង្កាត់ប៉ោយប៉ែតនៅក្រុងប៉ោយប៉ែតដែលគេសង្ស័យថាជាបនល្បែងបើកខុសច្បាប់ប្រើប្រាស់ក្រោមស្លាកកាស៊ីណូហ្គោលឌិនក្រោនត្រូវគេរាយការណ៍មកថាបានបើកឱ្យមានអ្នកចូលលេងល្បែងយ៉ាងគគ្រឹគគ្រេងជារៀងរាល់ថ្ងៃ។ក្នុងនោះគេឃើញមានប្រជាពលរដ្ឋខ្មែរ ជាច្រើននាក់ក្នុងមួយថ្ងៃៗបាននាំគ្នាសម្រុកទៅចូលលេងល្បែងនៅទីនោះផងដែរ។
ល្បែងមានច្រើនប្រភេទរួមមាន់ជល់មាន់អាប៉ោងបៀរនិងល្បែងយូគីស្ទូចជាដើម។បើតាមសេចក្តីរាយការណ៍ដដែលឱ្យដឹងទៀតថាកន្លងមកមានពលរដ្ឋខ្មែរខ្លះចូលលេងល្បែងចាញ់នៅទីនោះលង់ខ្លួនមិនហ៊ានចូលផ្ទះអ្នកខ្លះចេញមកចងកសម្លាប់ខ្លួន និងអ្នកខ្លះទៀតប្រើប្រាស់អំពើ ហិង្សាក្នុង គ្រួសារ និងអ្នកមួយចំនួនទៀត លេង ចាញ់ លក់ដី លក់ផ្ទះ សងបំណុលគេហើយអ្នកខ្លះ ទៀតចេញមកបង្កជាអំពើលួចឆក់ជាដើម ។ក្រុងប៉ោយប៉ែតសេចក្តីរាយការណ៍មកថាកន្លង មកមានប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតមានការត្អូញត្អែបានរងគ្រោះពីអំពើចោរកម្មគាស់ផ្ទះលួចយកទ្រព្យសម្បត្តិជាច្រើនករណីនោះផងដែរ។ម្ចាស់បើកបនល្បែងនៅចំណុចអតីស្រះទឹក ចាស់ត្រូវបានគេប្រាប់ឱ្យដឹងមានឈ្មោះ ហាក់ អេង ។
បើតាមសេចក្តីរាយការណ៍ពីក្រុងប៉ោយប៉ែតឱ្យដឹងទៀតថា៖បនល្បែងស៊ីសង នៅក្រុង ប៉ោយប៉ែតគេឃើញកើតមានមួយកន្លែងទៀតនៅចំណុចទល់មុខសាលា សង្កាត់ ប៉ោយប៉ែត ច្រកក្រោមស្លាកហាងលក់គុយទាវនិងកាហ្វេថៃអ៊ូដែលគេសង្ស័យបានបើកលេងល្បែងខុសច្បាប់ផងនោះដែរ។
ជុំវិញនៃបនល្បែងខាងលើអ្វីដែលជាចំណាត់ការរបស់ឯកឧត្តមអភិបាលខេត្តដាក់ចេញឱ្យត្រួតពិនិត្យនិងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គេរង់ចាំមើលថាអាជ្ញាធរក្រុងប៉ោយប៉ែត និងមានវិធានការឱ្យមានប្រសិទ្ធភាពបែបណានោះ៕