អភិបាល​ខេត្តបន្ទាយមានជ័យ​៖​ស្តីបន្ទោស​ ការងារ​របស់​ច្រក​ចេញចូល​តែ​មួយ​ក្រុង​សិរី​សោភ័ណ​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​មិន​បាន​ល្អ​

​ខេត្តបន្ទាយមានជ័យ​៖ ឯកឧត្តម​ គោ​ស៊ុំ​ សា​រឿ​ត​ អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ធ្វើការ​ស្តីបន្ទោស​និង​ រិះគន់​ធ្ងន់ៗ​ទៅ​លើ​ការ​បំពេញ​កិច្ច​ការងារ​របស់​មន្ត្រី​ច្រក​ចេញចូល​តែ​មួយ​របស់​ក្រុង​សិរី​សោភ័ណ​និង​ក្រុង​ ប៉ោយ​ប៉ែ​ត​ថា​បង្ក​ការ​ស្មុគស្មាញ​ធ្វើ​ការងារ​មិន​ស៊ីសង្វាក់​គ្នា​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ ការ​បំពេញ​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​មានការ​យឺតយ៉ាវ​និង​បង្ក​ឱ្យ​ប៉ះពាល់​សតិ​អាម្ម​ណ៍​ របស់​ប្រជាពលរដ្ឋ​និង​ធ្វើ​ឱ្យ​ពួក​គាត់​កាន់តែ​ខ្វះ​ជំនឿ​ទុកចិត្ត​មក​លើ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​របស់​ក្រុង​ទាំង​២​នេះ​។​

​ការ​បំពេញ​កិច្ច​ការងារ​របស់​មន្ត្រី​ច្រកចេញ​តែ​មួយ​បំពេញ​កិច្ច​ការងារ​មិន​ស៊ីសង្វាក់​គ្នា​បែប​នេះ​ត្រូវ​បាន​លោក​លើក​ឡើង​ថា​ដោយសារ​តែ​ទំនាស់​រឿង​ផលប្រយោជន៍​។​ ការ​ស្តីបន្ទោស​របស់​ឯកឧត្តម​គោ​ស៊ុំ​សា​រឿ​ត​អភិបាល​ខេត្តបន្ទាយមានជ័យ​ចំពោះ​មន្ត្រី​ច្រក​ចេញចូល​តែ​មួយ​គ្រា​ដែល​គេ​មើលឃើញ​ថា​ការ​បំពេញការងារ​របស់​មន្ត្រី​នៅ​ច្រក​ចេញចូល​តែ​មួយ​របស់​ ក្រុង​សិរី​សោភ័ណ​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​កំពុង​តែ​ រង់​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ កាន់តែ​ ខ្លាំង​ឡើង​ ពី​ភាព​អសកម្ម​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​មិន​ទាន់​ពេលវេលា​ ។​

​ការ​ថ្លែង​របស់​ឯកឧត្តម​ គោ​ស៊ុំ​ សា​រឿ​ត​ អភិបាល​ខេត្តបន្ទាយមានជ័យ​ បែប​នេះ​ក្នុង​ពិធី​ បិទ​អង្គសន្និបាត​ការងារ​ប្រចាំឆ្នាំ​២០១៤​និង​លើក​ទិ​ដៅ​ការងារ​ឆ្នាំ​២០១៥​ របស់​សាលាខេត្ត​ បន្ទាយ​មាន​ជ័យ​ ដែល​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​មាន​ជ័យ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ឆ្នាំ​២០១៥​។​ប្រព្រឹត្ត​ទៅ​ក្រោម​អធិប​តិ​ភាព​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​និង​គ្រឿងញៀន​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​។​

​តម​ក​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ បាន​មាន​ប្រសាសន៍​ថា​៖​ឆ្លៀត​ក្នុង​ឱ​ កាស​នេះ​លោក​សូម​ឱ្យ​អង្គ​ស​និ្ន​បាត​យកចិត្តទុកដាក់​ពិនិត្យ​មើល​បញ្ហា​បន្ថែម​ទៅ​លើ​ការ​ផ្តល់​សេវា​រដ្ឋបាល​និង​សេវា​ធារ​ណៈ​ទោះបី​មានការ​កែសម្រួល​អំពី​ថ្លៃ​សេវា​រដ្ឋបាល​មួយ​ចំនួន​ ក៏​ដោយ​ក៏​ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​របស់​តាម​បណ្តា​មន្ទីរ​អង្គភាព​ក៏​ដូច​ជា​តាម​មូលដ្ឋាន​មួយ​ចំនួន​ពុំ​ទាន់​ធ្វើ​បាន​ល្អ​នៅឡើយ​។​ឥរិយាបថ​ក្នុង​ការ​បំពេញការងារ​របស់​មន្ត្រី​គ្រប់​ថ្នាក់​នៅ​មិន​ទាន់​រៀបចំ​ល្អ​ក្លាយទៅជា​អ្នកបំរើ​ជូន​ប្រជាពលរដ្ឋ​ពុំ​ទាន់​ពេញលេញ​នៅឡើយ​។​ពោល​គឺ​មិន​ទាន់​ មាន​ទម្លាប់​ឥរិយាបថ​ទន់ភ្លន់​ជាមួយ​ប្រជាពលរដ្ឋ​គឺ​ធ្វើ​បាន​តែ​ជាមួយ​មន្ត្រី​ឋានន្តរសក្តិ​ខ្ពស់​និង​ អ្នកជំនួញ​ធំ​តែ​ប៉ុណ្ណោះ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ បាន​លើក​ឡើង​ទៀត​ថា​៖​ភាព​ខ្វះខាត​មួយ​ចំនួន​កើត​ចេញ​ ពី​ភាព​មិន​ស្មោះត្រង់​និង​វិជ្ជាជីវៈ​ ខ្វះ​សីលធម៌​ ខ្វះ​ការ​ទទួលខុសត្រូវ​របស់​មន្ត្រី​មួយ​ចំនួន​តូច​នៅ​ តាម​លំដាប់ថ្នាក់​ត្រូវ​ចាំ​ចាច់​ទប់ស្កាត់​ ទំរង់​ទិស​និង​កែ​លំអរ​។​ធ្វើ​ឡើង​តាម​រយៈ​វិធានការ​ អប់រំ​ វិធានការ​រដ្ឋបាល​និង​វិធានការ​ច្បាប់​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ និង​គ្រឿង​ ញៀន​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​នៅ​ខេត្តបន្ទាយមានជ័យ​ត្រូវ​តែ​ចាត់​ ទុក​ការងារ​កែទម្រង់​របស់​រាជរដ្ឋាភិបាល​ជា​អាយុជីវិត​ដែល​ត្រូវ​ខិតខំ​ធ្វើ​ការងារ​ឱ្យ​អស់​ លទ្ធភាព​តាម​តួនាទី​និង​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់​ឱ្យ​៕

87 (2)
87 (3)
87 (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *