អស់ទាស់ ! ចិត្តល្អខំហៅ ចូលដេកក្នុងផ្ទះមួយយប់ ស្រាប់តែស្ត្រីអនាថាបែរជា ទៅចាប់រំលោភឆ្កែម្ចាស់ផ្ទះ

រដ្ឋកាលីហ្វ័រញ៉ា : ស្ត្រីអនាថាម្នាក់រស់នៅ ដេកដើរតាមដងផ្លូវ ក្នុងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក បានធ្វើឲ្យម្ចាស់ផ្ទះ មានការរន្ធត់ចិត្តជាខ្លាំង នៅពេលដែលគេ តាមទាន់ឃើញស្ត្រីរូបនេះ កំពុងមានសិច ជាមួយឆ្កែចិញ្ចឹម របស់ខ្លួន ខណៈពេលដែលម្ចាស់ផ្ទះ អាណិតខំហៅ ឲ្យចូលដេកក្នុងផ្ទះ មួយយប់នោះ ។

តាមហេតុការណ៍បានឲ្យដឹងថា ស្ត្រីគ្មានផ្ទះសម្បែង បានជួបនឹងស្ត្រី ជាម្ចាស់ផ្ទះ នៅក្នុងហាងមួយ ហើយស្ត្រីបង្កហេតុ បាននិយាយថានាង មានផ្ទៃពោះ ៤ខែហើយពេលនេះ គ្មានកន្លែងជ្រកកោនទេ ទើបស្ត្រីម្ចាស់ផ្ទះអាណិត នាំនាងទៅផ្ទះរបស់ខ្លួន ឲ្យស្នាក់នៅមួយយប់ ស្រាប់តែមិនបាន ប៉ុន្មានម៉ោងផង ម្ចាស់ផ្ទះក៏ក្រលេកឃើញ ស្ត្រីអនាថានោះ ទៅចាប់ឆ្កែរបស់ខ្លួន រំលោភទើបស្រែកដេញ ឲ្យចេញពីផ្ទះ ប៉ុន្តែស្ត្រីនោះ ខឹងក៏គ្រវែង របស់របរម្ចាស់ផ្ទះ ចោលរប៉ាត់រប៉ាយ ។

ស្ត្រីម្ចាស់ផ្ទះបានទូរស័ព្ទប្តឹងប៉ូលីស ពីរឿងនេះ ហើយពួកគេ ក៏បានមកដល់ផ្ទះ កើតហេតុ និងចាប់ខ្លួនស្ត្រី អនាថាបញ្ជូនទៅតុលាការ ដោយចោទប្រកាន់ ពីបទចូលលុកលុយ និងបំផ្លាញទ្រព្យអ្នកដទៃ ៕

rape dog

Loading...

Leave a Reply

Your email address will not be published. Required fields are marked *