ក្រុមនិស្សិតប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ន័រវេ ហៅកាត់ថា NTNU បានបង្ហាញស្នាដៃជាក្រុមតាមរយៈការបង្កើតរថយន្តទំនើប ស៊េរីថ្មី ដែលចាំបាច់ត្រូវការតែសាំងមួយលីត្រប៉ុណ្ណោះ ប៉ុន្តែអាចបើកបរបានចម្ងាយ រហូតដល់ ១៦០០គីឡូម៉ែត្រ។
ក្រុមនិស្សិតជំនាញខាងលើបានពន្យល់ថា រថយន្តប្រើហ្គាសនេះពិតជាអាចទៅរួចមែន ព្រោះឧបករណ៍ដែលយកមកបំពាក់លើរថយន្តនោះមានទម្ងន់ស្រាលត្រឹមតែ៧០គីឡូក្រាម ព្រមទាំងបានបញ្ចូលនូវថាមពលបម្លែងអគ្គិសនីជាមួយទៀតផង។ រថយន្តដ៏តូចច្រឡឹង និងទម្ងន់ស្រាលមិនធ្លាប់មាននេះ មានឈ្មោះថា DNV Fuel Fighter 2៕