អស្ចារ្យ​ណាស់​! ស្ពាន​បណ្ដែត​ទឹក​ធ្លាប់​មាន​ប្រើ​តាំងពី​សម័យ​ខ្មែរ​បុរាណ អាច​ទ្រ​ទម្ងន់​ដំរី​រាប់​តោន

ខេត្តសៀមរាប៖ មនុស្ស​ជា​ច្រើន​ប្រហែលជា ​យល់​ច្រ​លំ​ថា ស្ពាន​បណ្ដែត​ទឹក​ដែល​កំពុង​សាងសង់​នៅ​អង្គរវត្ត​ថ្មី​ៗ ​នេះ​គឺជា​គំនិត​ថ្មី​សន្លាង ប៉ុន្តែ​តាម​ការ​ពិត​វា​ត្រូវ​បាន​ខ្មែរ​បុរាណ​សាងសង់ និង ប្រើប្រាស់​ជា​យូរយារ​មក​ហើយ​ចាប់តាំងពី​សម័យ​ខ្មែរ​បុរាណ​មក​។​បើ​តាម​ការ​លើក​ឡើង​របស់​លោក អ៊ឹម សុខ​រិ​ទ្ធី បុរាណ​វិទូ និង​ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ បានអោយ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ ស្ពាន​បណ្ដែត​ទឹក​គឺ​ធ្លាប់​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​ប្រើប្រាស់​តាំងពី​សម័យ​បុរាណ​មក​ម្ល៉េះ គ្រាន់តែ​សម្ភារៈ​ដែល​យក​មក​សាងសង់​ខុស​គ្នា​តាម​ពេលវេលា ទីកន្លែង និង ពុំ​ទាន់​មាន​បច្ចេកទេស​ទំនើប​ដូច​សម័យ​បច្ចុប្បន្ន​តែ​ប៉ុណ្ណោះ​។

លោក​បាន​ថ្លែង​ថា បើ​តាម​ឯកសារ​ស្រាវជ្រាវ​គឺ​ស្ពាន​បណ្តែត​មានកំណើត មុន​ការ​កសាង​ស្ពានថ្ម​ទៅ​ទៀត ដែល​ស្ពានថ្ម​ចាស់​ជាងគេ​នៅ​កម្ពុជា​គឺ​ត្រូវ​បាន​ខ្មែរ​សាងសង់​ទ្បើ​ង​ចាប់ពី​សតវត្ស​ទី​១០​មក​ម្ល៉េះ​។

Loading...