អាកាសចរណ៍​ TransAsia​ តៃវ៉ាន់​លុប​ចោល​ជើងហោះហើរ​១៤២​ជើង​

​ក្រុមហ៊ុន​អាកាសចរណ៍​ TransAsia​ របស់​តៃវ៉ាន់​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ថា​ ខ្លួន​អាច​នឹង​លុប​ចោល​ជើងហោះហើរ​៥២​ជើង​បន្ថែម​ទៀត​ បូក​រួម​នឹង​ជើង​ហោះ​ដែល​បាន​ប្រកាស​លុប​ចោល​លើក​មុន​៩០​ជើង​រួច​មក​ ។​ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ហេតុការណ៍​ធ្លាក់​យន្តហោះ​ចូល​ក្នុង​ទន្លេ​កាលពី​ស​ប្តា​ហ៍​មុន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​៤០​នាក់​ ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​នៅ​លើ​យន្តហោះ​សរុប​៥៨​នាក់​។​

​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ ក្រុមប្រឹក្សា​សុវត្ថិភាព​អាកាសចរណ៍​តៃវ៉ាន់​បាន​រក​ឃើញ​ទិន្នន័យ​នៅ​ក្នុង​ប្រអប់​ខ្មៅ​ បញ្ជាក់​ថា​ កង្ហា​ថ្មី​នៃ​យន្តហោះ​ ATR​ 72-600​ បាន​ខួច​នៅ​ពេល​ដែល​យន្តហោះ​ទើបតែ​ចាកចេញ​ដំណើរ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ាស៊ីន​រលត់​ និង​បញ្ឆេះ​សា​ជា​ថ្មី​ឡើង​វិញ​។​

​លោក​ Amy​ Chen​ អនុប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ​បាន​បញ្ជាក់​ថា​ «​យើង​បាន​លុប​ចោល​ជើងហោះហើរ​៩០​ជើង​អំឡុង​ពេល​៣​ថ្ងៃមុន​នេះ​ ។​ យើង​នឹង​លុប​ចោល​ជើងហោះហើរ​៥២​ជើង​បន្ថែម​ទៀត​នៅ​ ថ្ងៃ​ចន្ទ​ និង​ថ្ងៃ​អង្គារ​»​ ។​ ក្រុម​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​សាកសព​៤០​នាក់​ និង​នៅ​បាត់​ខ្លួន​៣​នាក់​ ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​កាលពី​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ។​ មនុស្ស​១៥​នាក់​ត្រូវ​សង្គ្រោះ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ៕​ យ៉ា​ត​ សុមេធ​

wreckage-of-transasia

Loading...

Leave a Reply

Your email address will not be published. Required fields are marked *