អាកាសធាតុក្តៅពេក ចុះហែលទឹកព្រែកជីក លង់ស្លាប់

ខេត្ត កំពង់ធំ៖ ដោយសារតែអាកាសធាតុ ក្តៅខ្លាំងពេក បុរសម្នាក់ បានចុះហែលទឹក ព្រែកជីក ប៉ុន្តែជាអកុសល បែរជាត្រូវលង់ទឹក ស្លាប់យ៉ាងអាណោចអាធ័ម ទៅវិញ ។ ករណីនេះ គេ សង្ស័យថា ជានរងគ្រោះ អាចបណ្តាល មកពីមូលក្រពើ ហែលទឹកមិនរួច ។

ករណីនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ នៅក្នុងភូមិបឹងខាងជើង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ នឿន ដារ៉ា អាយុ២២ឆ្នាំ មានទីលំនៅ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកទីដើរលេង នៅក្នុងភូមិហើយទំនង បែកញើស ព្រោះអាកាសធាតុក្ដៅខ្លាំង ក៏ចុះហែលទឹកព្រែកជីក ហើយសង្ស័យ រមួលក្រពើ ហែលទៅមុខមិនរួច ថយក្រោយមិនកើត ក៏លង់តែម្តង ។

ប្រភពពន្តថា ភ្លាមៗនោះដែរ ពេលអ្នកភូមិបានឃើញ ក៏នាំគ្នាចុះទៅស្រង់មកលើគោក ដើម្បីធ្វើចលនាជួយសង្គ្រោះបឋម ប៉ុន្តែយឺតពេលទៅហើយ។

សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកលំនៅដ្ឋាន ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យ បន្ទាប់ពីសមត្ថកិច្ចជំនាញត្រួតពិនិត្យរួច ៕

សសេ

Loading...

Leave a Reply

Your email address will not be published. Required fields are marked *