អាកាសធាតុ​ត្រជាក់​ភ្លាមៗ​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ជីវិត​ជាង​៣០០​នាក់​

​អាកាសធាតុ​ស្រាប់តែ​ត្រជាក់​ភ្លាមៗ​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ពិសេស​ក្នុង​ទីក្រុង​ ញូ​វ​ដេ​លី​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ជាង​ ៣០០​នាក់​ ភាគច្រើន​ជា​អ្នក​គ្មាន​ផ្ទះ​ សម្បែង​ ។​ ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ ឡើង​ដោយសារ​តែ​អាកាសធាតុ​បន្ដ​ធ្លាក់​ ចុះ​ត្រជាក់​បំផុត​មិន​ធ្លាប់​មាន​រយៈពេល​ ច្រើន​សិប​ឆ្នាំ​កន្លង​មក​ ។​

​លោក​ប្រា​កាក់​ សាញ​ សកម្មជន​ សង្គម​មួយ​រូប​បាន​ថ្លែង​ទៅ​កាន់​បណ្ដាញ​ ទូរទស្សន៍​ប្រេស៍​ធី​វី​ថា​ អាកាសធាតុ​ពិត​ ជា​ត្រជាក់​ខ្លាំង​ ហើយ​យើង​គ្មាន​ទីកន្លែង​ លាក់ខ្លួន​ស្នាក់​នៅ​នោះ​ឡើយ​ ។​ យើង​បាន​ ស្នើ​រដ្ឋាភិបាល​ផ្ដល់​ទីតាំង​ដល់​ពលរដ្ឋ​ ដែល​គ្មាន​ផ្ទះសម្បែង​រស់នៅ​ឱ្យ​មាន​ កន្លែង​លាក់ខ្លួន​នៅ​ពេល​មាន​អាកាស​ ធាតុ​ត្រជាក់​ ។​ ប៉ុន្ដែ​សំណើ​ដែល​ធ្វើ​ឡើង​ តាំងពី​ខែកញ្ញា​ ឆ្នាំ​២០១៤​មក​ម្ល៉េះ​មិន​ ត្រូវ​បាន​រដ្ឋាភិបាល​ឆ្លើយ​តប​ ។​

​តាម​របាយការណ៍​បាន​បញ្ជាក់​ថា​ អាកាសធាតុ​ត្រជាក់​សម្លាប់​មនុស្ស​១០​ នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ទីក្រុង​ញូ​វ​ដេ​លី​ ។​ ពលរដ្ឋ​ឥណ្ឌា​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ក៏​ កំពុង​ប្រឈម​នឹង​អាកាសធាតុ​ត្រជាក់​ គ្មាន​កន្លែង​លាក់ខ្លួន​ក្នុង​នោះ​មាន​ទាំង​ ក្រុម​អ្នក​អូស​រទេះ​ អ្នកលក់​ឥ​វ៉ា​ន់​តាម​ ចិញ្ចើមថ្នល់​ គ្មាន​កន្លែង​ស្នាក់​នៅ​ ។​

​នៅ​អំឡុង​ឃោសនាបោះឆ្នោត​នា​ ពេល​កន្លង​មក​ លោកនាយក​រដ្ឋមន្ដ្រី​ ឥណ្ឌា​ លោក​ណា​រ៉េ​ន​ដ្រា​ ម៉ូ​ឌី​បាន​សន្យា​ ថា​ នឹង​ផ្ដល់​ផ្ទះសម្បែង​ដល់​ពលរដ្ឋ​ក្រីក្រ​ ក្នុង​តម្លៃ​ទាប​បំផុត​នៅ​ឆ្នាំ​២០២០​ ។​ ប៉ុន្ដែ​ពលរដ្ឋ​ដែល​គ្មាន​ផ្ទះសម្បែង​ជា​ច្រើន​ បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ អ្នកនយោបាយ​ តែងតែ​ប្រើប្រាស់​ពលរដ្ឋ​ក្រីក្រ​សម្រាប់​ បំពេញ​គោលនយោបាយ​របស់​ខ្លួន​តែ​ ប៉ុណ្ណោះ​ ៕

fd

Loading...

Leave a Reply

Your email address will not be published. Required fields are marked *