អាងក្រុមហ៊ុន ទ្រី ភាព បើកល្បែងស៊ីសងខុសច្បាប់ ចំពេលបទល្មើល

ខេត្តរតនគិរី៖កាស៊ីណូមួយកន្លែងដែលកំពុងដំណើការយ៉ាងរលូនជាច្រើនឆ្នាំ ស្ថិតនៅចំងាយ៥០០ម៉ែត្រពីច្រកទ្វាអន្តរជាតិអូយ៉ាងដាវក្នុងឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវ ពេលនេះត្រូវបានដែលគេសង្ស័យថាកំពុងដំណើរការ ដោយគ្មានច្បាប់អុញ្ញាត្តិពីរដ្ឋាភិបាលនៅឡើយ ប៉ុន្តែពីមុនមកកាស៊ីណូនេះ ដំណើរការបានដោយលេសក្រោមស្លាកយីហោក្រុមហ៊ុនកាស៊ីណូទ្រីភាពដែលគេបង្ហើបថាជួលក្លឹបរបស់ក្រុមហ៊ុនទ្រីភាព៥ម៉ឺនដុល្លាក្នុងមួយខែដើម្បីបើកល្បែងស៊ី សងគ្រប់ប្រភេទដូចជា(យូគី អាប៉ោង ហ្គែមបាញ់ត្រី   ជល់មាន់ និងល្បែងបោះបៀជាដើម)….។

ប្រភពបានបង្ហើបឱ្យដឹងទៀតថា បនល្បែងស៊ីសងគ្រប់ប្រភេទខាងលើនោះមានម្ចាស់ឈ្មោះលោកសាន មានងារជាទីប្រឹក្សាសម្តេចធម្មពោធិសាលជាស៊ី ម ជាអ្នកគ្រប់គ្រងមើលការខុសត្រូវដោយផ្ទាល់ប៉ុន្តែក្នុងពេលបុន្មានខែនេះបែជាគេឃើញបនល្បែងកាស៊ីណូរបស់លោកសាន ត្រូវបានរុះរើពីកន្លែងបរិវេណក្រុមហ៊ុនទី្រភាពនោះផ្លាស់ទីតាំងមកនៅលើទួលមួយក្បែរៗនោះដែរប្រហែលជាផុតកុងត្រាពីក្រុមហ៊ុនទ្រីភាពក៍មិនដឹងបានជាត្រូវផ្លាស់ប្តូរបែបនេះ។

បើតាមប្រភពពីមន្ត្រីសាលាស្រុកអូយ៉ាដាវមួយរូបបានបង្ហើបឱ្យដឹងដែរថា ក្រុមហ៊ុនបើកបនល្បែងស៊ីសងខាងលើនោះពុំទាន់មានច្បាប់អនុញ្ញាតិ្តត្រឹមត្រូវនោះទេ កាលពីមុនមកនោះគេបើកលេងបានដោយសារក្រោមលេសរច្បាប់កាស៊ី ណូក្រុមហ៊ុនទ្រីភាព ប៉ុន្តែពេលនេះមកលេងនៅខាងក្រៅបរិវេណកាស៊ីណូទ្រីភាពបែបនេះគឺវាកាន់តែខុសច្បាប់ពេកណាស់ទៅហើយ។

មន្រ្តីសាលាស្រុករូបនោះបានបន្តថាបនល្បែងស៊ី សងនោះដំណើការទៅបាន ដោយសារមានការបង់លុយរត់ការគ្រប់លំដាប់ថ្នាក់អស់ហើយតាំងពីអាជ្ញាស្រុករហូតដល់ខេត្តនិងសមត្ថកិច្ចជំនាញគ្រប់លំដាប់ផងដែរ មិនតែប៉ុណ្ណោះត្រូវចំណាយប្រាក់ចាប់មួយម៉ឺន ដុល្លារហូតដល់៥ម៉ឺនដុល្លារឯណ្ណោះ។

ការបើកបនល្បែងស៊ីសងនេះ ត្រូវបានគេចាត់ទុកថាបង្ករឱ្យមានអំពើចោរកម្មនិងអំពើរហឹង្សារផ្សេងៗមិនតែប៉ុណ្ណោះថែមទាំងបង្ករជម្លោះញឹកញាប់ក្នុងវង់ល្បែងនោះទៀតផង។

ទាក់ទិននិងល្បែងកាស៊ី ណូលោកសានដំណើរការនេះមិនត្រឹមតែភ្ញៀវបរទេសមកលេងនោះទេគឺថែមទាំងបង្ករឱ្យមានភាពអាណាធិបតេយ្យពេញតាមដងផ្លូវអំពីការចតរថយន្តគ្មានសណ្តាប់ធ្នាប់ ជិះរថយន្តចេញចូលស្រុកខ្មែរដោយសេរី ថែមទាំងលួចបង្កប់ឈើប្រណិតត្រឡប់ទៅប្រទេស់វៀតណាមវិញទៀតផង។

អាជ្ញាធរសមត្ថកិច្ចក្នុងខេត្តនេះ មិនដែល ឈឺក្បាលវិលមុខអ្វីទេ ទោះជាមានអំពើរហិង្សាររឺអំពើរចោរកម្មអ្វីក៍ដោយឱ្យតែពួកគេបានទទួលលាភពីបនល្បែមួយនេះទៅបានហើយ ៕

28-09-201558961 58963

Loading...

Leave a Reply

Your email address will not be published. Required fields are marked *