អាងស្តុកទឹកដ៏ធំមួយកន្លែង ត្រូវគេយកត្រាក់ទ័រមកឈួសឆាយដើមស្មាច់រំលោភយកដី

ខេត្តកែប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អាងស្តុកទឹកដ៏ធំមួយកន្លែងដែលត្រូវបានគេយកត្រាក់ទ័រមកឈួសឆាយដើមស្មាច់ដុះក្នុងអាងទឹកចោលអស់ កាលពីថ្ងៃទី11 ខែមីនា ឆ្នាំ2020 ស្ថិតនៅភូមិអន្ទង់សរជាប់នឹងភូមិសាស្ត្រភ្នំវល្លិរ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ហើយការឈួសឆាយរំលោភយកដីអាងទឹកនៅភ្នំវល្លិ៍រនេះ អាជ្ញាធរអះអាងថា អត់មានអ្នករំលោភយកដីអាងទឹកនោះទេ ។

បើតាមការឱ្យដឹងពីប្រជាពលរដ្ឋមានលំនៅដ្ឋានជិតអាងទំនប់ទឹកនិយាយប្រាប់ថា គាត់បានឃើញត្រាក់ទ័រមួយគ្រឿងបានចុះឈួសឆាយព្រៃស្មាច់ដុះនៅក្នុងអាងទឹក។ តែក្រោយមក ត្រាក់ទ័រមួយគ្រឿងនោះបានឈប់ឈួសឆាយដោយម្ចាស់ត្រាក់ទ័រនិយាយថា ឈួសឆាយមិនកើត ដោយសារតែភក់ផុងពេក។ ទោះជាត្រាក់ទ័របានដកថយពីក្នុងអាងទឹកក៏ដោយ លុះនៅព្រឹកថ្ងៃទី13 ខែមីនានេះ មានមនុស្ស2នាក់ទៀតកំពុងបន្តកាប់ស្ការដើមស្មាច់នៅក្នុងអាងទឹក ស្ថិតក្នុងភូមិអន្ទុងសរ ឃុំពងទឹក។

បើតាមប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ វែន ស៊ុ អាយុ67ឆ្នាំ នៅភូមិអន្ទង់សរ បាននិយាយប្រាប់ថា ប្រជាពលរដ្ឋរស់នៅជុំវិញអាងទឹកនេះ សប្បាយរីករាយណាស់ ព្រោះមានបានគុណអាងទឹកនេះប្រើខួបប្រាំងវស្សា។ ពលរដ្ឋរូបនេះនិយាយថា អាងទឹកនេះយូរហើយ សូមរក្សាថែទាំកុំឱ្យបំពានយកដីក្នុងទឹក។

បើតាមលោក ឃី នាង ប្រធានមន្ទីរធន់ធានទឹកខេត្តកែប បាននិយាយប្រាប់ឱ្យដឹងកាលពីល្ងាចថ្ងៃទី13 ខែមីនាថា អាងទំនប់ទឹកនៅខេត្តកែប មានចំនួន11កន្លែង។ ហើយអាងទឹកទាំង11កន្លែងនេះ មិនត្រូវបានគេរំលោភយកដីក្នុងអាងទឹកយកធ្វើកម្មសិទ្ធិទេ ៕

Loading...