អាងស្បែកជាអង្គរក្ស ថយឡានប៉ះម៉ូតូគេហើយ ចេញឫក្សច្រងេងច្រងាងដាក់គេទៀត

​ខេត្ត​ព្រះ​សីហ​នុៈ​ បុរស​វ័យ​កណ្តាល​ម្នាក់​ កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ ត្រូវ​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ចាប់ខ្លួន​បញ្ជូន​ខ្លួន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​សាកសួរ​ និង​ វាស់​ជាតិ​ស្រវឹង​ បន្ទាប់​ពី​បុរស​រូប​នេះ​ស្រវឹងស្រា​ជោកជាំ​ រូ​ច​បាន​ថយ​រថយន្ត​បុក​ម៉ូតូ​ស្កុប​ហ្វី​ មួយ​គ្រឿង​ ហើយ​ស្រែក​ឡូឡា​អួតខ្លួន​ថា​ ជា​អង្គរក្ស​នាយក​រដ្ឋមន្ត្រី​យ៉ាង​ច្រងេងច្រងាង​ថែម​ទៀត​ ។​

​ប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៍​ បានអោយ​ដឹង​ថា​ នៅ​វេលា​ខាងលើ​ ស្ថិត​នៅ​ចំណុច​ខារ៉ាអូខេ​៣៣៣​ ក្រុម​ទី​០២​ ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ មាន​ករណីរ​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​កើតឡើង​ បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ហា​យ​ឡែ​ន​ឌឺ​ ព​ណ៍​ស្ក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AG​ 5133​ បើកបរ​ដោយ​ឈ្មោះ​ អ៊ុ​ក​ សា​មិត្ត​ ភេទ​ ប្រុស​អាយុ​ប្រហែល​៣៧​ឆ្នាំ​ជនជាតិ​ខ្មែរ​ មានមុខ​ងារ​ជា​អង្គរក្ស​នាយក​រដ្ឋមន្ត្រី​ ៕

ses (4)

ses (1)

ses (2)

ses (3)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *