អាច​ស្រក់​ទឹក​ភ្នែក! ទឹក​ចិត្ត​ឪពុក​គ​ថ្លង់​រើស​សំរាម ចិញ្ចឹម​កូន​ស្រី

គេ​ថា​អត់​ពី​ម្ដាយ មាន​ឪពុក​នេះ​ហើយ​ជា​អ្នក​រកស៊ី​ចិញ្ចឹម ផ្គត់ផ្គង់​ឲ្យ​កូន​រៀន​សូត្រ​ចេះ​ដឹង​និង​គេ ប៉ុន្តែ​ពេល​ខ្លះ​កូន​បែរ​ជា​មើល​ងាយ​ឪពុក​ខ្លួន​ឯង ដែល​ជា​អ្នក​ខំ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ខ្លួន។ វីដេអូ​ឃ្លីបអប់​រំ​ខ្លី​មួយ ​របស់​ប្រទេស​ចិន អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ស្រក់​ទឹក​ភ្នែក ប្រសិន​បើ​តាម​ដាន​រហូត​ដល់​ទី​បញ្ចប់។

ក្នុង​សាច់​រឿង​រយៈពេល ២០​នាទី បង្ហាញ​ពី​ខ្សែ​​ជីវិត​កូន​​ស្រី ដែល​ត្រូវ​ម្ដាយ​ស្លាប់​ចោល ហើយ​រស់​នៅ​ជាមួយ​ឪពុក​គថ្លង់ ក្រោម​ការ​មើលងាយ​ពី​សិស្ស​ដទៃ ដោយ​សារ​ឪពុក​ជា​អ្នក​រើស​សំរាម។ កូន​ស្រី​នោះ ត្រូវ​គេ​ធ្វើ​បាប និង​ទិតៀន​គ្រប់​បែប​យ៉ាង រហូត​ដល់​ស្អប់​ធុញថប់​ឪពុក​ខ្លួន​ឯង មិន​ចង់​សូម្បី​មើល​មុខ។

ទោះ​បែប​នេះ​ក្ដី ឪពុក​ដែល​ជា​មនុស្ស​និយាយ​អ្វី​មិន​ចេញ​សូម្បី​មួយ​ម៉ាត់​នោះ មិន​ខឹង​នឹង​កូន​ខ្លួន​ឯង​ទេ ថែម​ទាំង​ទិញ​ទូរសព្ទ​អោយ​ប្រើ​ទៀត​ថង ប៉ុន្តែ​កូន​ស្រី​បែរ​ជា​បដិសេធ ដោយ​កាយវិការ​មើល​ងាយ ព្រោះ​មិនមែន​ជា​របស់​ថ្មី​ទាន់​សម័យ។

កន្លង​ទៅ​ច្រើន​ឆ្នាំ កូន​ស្រី​​បាន​រៀន​ចប់ និង​រៀបការ​ជាមួយ​បុរស​ល្អ​ម្នាក់ ប៉ុន្តែ​ជា​អកុសល​ពេល​នោះ​ឪពុក​ខ្លួន​ក៏​ស្លាប់​ទាំង​មិន​បាន​ឃើញ​មុខ​កូន​ជា​លើក​ចុង​ក្រោយ​ផង…។

ចង់​ដឹង​ថា កម្សត់​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុចអាន៖ សូមទស្សនាវីដេអូ លិស្បៈនៃការជិះកង់ ដ៏ល្អបំផុតមិនធ្លាប់មាន ពីមុនមក (Video Inside)

ប្រភព៖ Sabay

Loading...

Leave a Reply

Your email address will not be published. Required fields are marked *