អាឆ្លាមវ:គូទរបស់ក្រុមឈ្មួញឈើប្រណិតត្រូវបានសមត្ថកិច្ចចាប់បានទាំងព្រឹកបន្ទាប់ពីបុកគ្នា

ខេត្តមណ្ឌលគិរី÷ រថយន្តឆ្លាម១គ្រឿងដឹកឈើប្រណិតត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីវេលាម៉ោង៤និង៣៥នាទីទៀបភ្លឺថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ខណ:ពេលដែលក្រុមឈ្មួញបានសម្រុកធ្វើសកម្មភាពដឹកឈើចេញមកពីក្នុងព្រៃ ស្ថិតនៅក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ហើយបានឆ្លងកាត់តាមមុខទីស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា បោះពួយយ៉ាងលឿនដូចព្យុះ លុះមកដល់ជិតទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកែវសីមា ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ក៏ត្រូវបានសមត្ថកិច្ចចម្រុះនៃគណ:បញ្ជាការឯកភាពស្រុកកែវសីមា ស្ទាក់ចាប់បានតែម្ដង។

ប្រភពបានបញ្ជាក់ថា តៃកុងរថយន្តរងរបួស ខណ:បំបុករថយន្តសមត្ថកិច្ចត្រូវបានគេស្គាល់ឈ្មោះ ថា (ហៅអាលាប) ក្រុមនេះមានរថយន្តដឹកឈើជាច្រើនគ្រឿង ពួកគាត់ត្រូវបានគេស្គាល់ឈ្មោះ (អាមុន្នី) និងឈ្មោះ អាស៊ាន ឥឡូវអាលាប តៃកុងរថយន្តដឹកឈើនោះ បានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យឯភ្នំពេញហើយ មិនដឹងថាស្លាប់ ឬក៏រស់នោះទេ តៃកុងរថយន្តដឹកឈើទាំងនោះភាគច្រើន សុទ្ធសឹងតែប្រើប្រាស់នូវសារធាតុញៀនថែមទៀតផង៕

 

Loading...