អាជា្ញធក្រុងភ្នំពេញ សំឱ្យខាងពន្ធនាគារពិនិត្យឡើងវិញ ក្នុងការលើកទោសជនល្មើស

ភ្នំពេញ ៖ អភិបាលរងធានីភ្នំពេញ លោក ឃួង ស្រេង បាននិយាយថា ពន្ធនាគារមិនមែនជាកន្លែងដាក់ទោសទណ្ឌឬធ្វើទារុណកម្មឡើយ ពោលគឺគ្រាន់តែជាមណ្ឌលកែប្រែនិងបណ្តុះបណ្តាលវិជ្ជាជីវ:ប៉ុណ្ណោះ ។

បន្ថែមពីនោះលោកអភិបាលរងក្រុងភ្នំពេញសំឱ្យខាងពន្ធនាគារពិនិត្យឡើងវិញនូវការលើកលែងទោសជនល្មើស ដែលជនល្មើសខ្លះពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀនធ្ងន់ធ្ងរ ។

បើតាមលោកឃួង ស្រេង បានស្រង់ប្រសាសន៍អភិបាលក្រុងភ្នំពេញ ដោយជម្រុញឱ្យមន្រ្តីពន្ធនាគារពង្រឹងស្ថានភាពសន្តិសុខឡើងវិញ ពិសេសបញ្ហាគ្រឿងញៀន ដែលកន្លងមកមានការចរាចរគ្រឿងញៀននៅក្នុងពន្ធនាគារ ។ ហើយលោកចាត់ទុកថា នេះជាចំណុចខ្សោយរបស់មន្រ្តីដែលពាក់ព័ន្ធនិងបទល្មើស ។

ការថ្លែងបែបនេះគ្រាដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីបំពាក់ឋានន្តរសក្តិមន្រ្តីពន្ធនាគាររាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ចំនួន៥៧នាក់ កាលពីរសៀលថ្ងៃទី២០តុលា ២០១៥។

អគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ លោក គុយ ប៊ុនសន បានមានប្រសាសន៍ថា ឆាប់ៗខាងមុខនេះពន្ធនាគារប៉េហ្ស៊ី និងមានការដោះដូរទៅផ្លូវជាតិលេខ៣ ដែលមានទំហំផ្ទៃដី១៤ហិចតា ។

លោក បានបន្តរថា សមត្ថកិច្ចត្រូវតែនៅកៀកនឹងគ្រឿងញៀន ពោលគឺមិនត្រូវរាថយក្នុងការបង្រ្កាបគ្រឿងញៀនឡើយ ។

លោកបានសង្កត់ធ្ងន់ថា ប្រសិនបើមន្រ្តីណាធ្វើខុសត្រូវដកសក្តិឬពិន័យនិងអាចឈានដល់ការផ្តន្ទាទោសតាមច្បាប់កាលណាពាក់ព័ន្ធនិងគ្រឿងញៀន ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានបង្ហាញថា ក្នុងចំណោមរាជធានី ខេត្ត ជនជាប់ឃុំ នៅពន្ធនាគាររាជធានីភ្នំពេញ សរុបចំនួន២៥២នាក់ ក្នុងនោះមានស្រី៤៨នាក់ ដោយជនត្រូវចោទមានចំនួន១១នាក់ស្រី២នាក់ ជនជាប់ចោទមានចំនួន៣នាក់ ស្រីម្នាក់ ពិរុទ្ធជនមានចំនួន១៨៤នាក់ ស្រី៣៣នាក់ និងទណ្ឌិតមានចំនួន៥៤នាក់ ស្រី១២នាក់ ហើយអ្នកទាំងនេះពាក់ព័ន្ធនិងបទល្មើសមជ្ឈឹមចំនួន៦៥នាក់ ស្រី១១នាក់ និងបទល្មើសឧក្រិដ្ឋចំនួន១៨៧នាក់ ស្រី៣៧នាក់ ៕

20-10-201560761 60762 60763 60764 60765

Loading...

Leave a Reply

Your email address will not be published. Required fields are marked *