អាជា្ញធភ្នំពេញចុះពិនិត្យទីតាំងបញ្ជរបង់ប្រាក់២កន្លែង ក្រោយពីរដ្ឋាភិបាលបានប្រកាសឈប់ឱ្យយកលុយពីរថយន្តឯកជន

ភ្នំពេញ៖ប្រាក់ចំណូលរបស់ទីតាំងបញ្ជរបង់ប្រាក់ ២កន្លែងនៅតាមបណ្តោយផ្លូវវេងស្រេង ក្រុងភ្នំពេញ ពេលនេះត្រូវបានខាតបង់មួយចំណែកប៉ុន្តែសម្រាប់ពលរដ្ឋរាប់លាននាក់បានសាទរនិងចំណាត់ការរបស់រដ្ឋាភិបាល ។
ចំណាត់ការក៍ព្រោះតែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋបានប្រកាសជាសាធារណ:តាមបណ្តាញសង្គមទំនាក់ទំនងហ្វេសប៊ុក ថានេះជាកាដូរសម្រាប់ពលរដ្ឋឆ្នាំថ្មី ដោយការមិនយកប្រាក់ពីរថយន្តឯកជន នៅពេលមានការឆ្លងកាត់តាមបញ្ជរបង់ប្រាក់ផ្លូវវេង ស្រេង ។ ក្រោយរដ្ឋាភិបាលប្រកាសប៉ុន្មានមោ៉ង នៅព្រឹកថ្ងៃច័ន្ទ ទី២៨ធ្នូនេះ អាជា្ញធភ្នំពេញ ក៍បានចុះទៅពិនិត្យមើលទីតាំងបញ្ជរបង់ប្រាក់នៅតាមបណ្តោយផ្លូវវេង ស្រេង ក្នុងបំណងខ្លាចក្រុមហ៊ុន អនុសាសន៍រដ្ឋាភិបាល នេះបើតាមប្រសាសន៍របស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌម៉ង់ ។
ដើម្បីជាកាដូជូនប្រជាពលរដ្ឋ និងជនរួមជាតិនៅក្នុងឆ្នាំថ្មី ២០១៦នេះ រាជរដ្ឋាភិបាល សម្រេចទិញយកការវិនិយោគទាំងមូល នៃផ្លូវវេងស្រេង មកកាន់កាប់ទាំងស្រុងវិញ, ហើយចាប់ពីពេលនេះតទៅ គឺបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទូទៅទាំងអស់ គឺឈប់បង់ប្រាក់តទៅទៀតហើយ នេះបើយោងតាមខ្លឹមសាររបស់សម្តេចតេជោ នាយករដ្ឋ បានប្រកាសក្នុងបណ្តាញទំនាក់ទំនងហ្វេសប៊ុកកាលពីយប់រំលងអាធ្រាត ។
ខ្លឹមសាររបស់រដ្ឋាភិបាលក្នុងបណ្តាញសង្គមដ៍ពេញនិយមមួយនេះ បានធ្វើឱ្យលេងហ្វេសប៊ុកមានការរំជើបរំចិត្ត និងមានការឆ្លើយតបដោយថ្លែងអំណរគុណដល់រដ្ឋាភិបាល ។
យោងតាមហ្វេសប៊ុក ឈ្មោះ Lee mok បានឆ្លើយតបនឹងផេកហ្វេសប៊ុក នាយករដ្ឋមន្រ្តីថា ” ខ្ញុំគាំទ្រការអភិវឌ្ឍន៏របស់សម្តេច តែខ្ញុំក៏សូម សុំណូមពរដល់សម្តេចក្នុងនាមជាពលរដ្ឋរបស់សម្តេចមួយរូប សូមលោកមេត្តាមានវិធានការណ៏ដាក់ទោសរឺពិន័យដល់មន្ត្រីថ្នាក់ក្រោមរបស់សម្តេចដែលកុំពុងតែធ្វេីខុសពីគោលការណ៏របស់សម្តេច(យកអំណាចធ្វេីបាបប្រជាពលរដ្ឋ “។
ដោយឡែកហ្វេសប៊ុក ឈ្មោះ Sopheak chhoem បានឆ្លើយតបថា “គួរតែកុំយកឡានតូច ឡានទេសចរណ៍ តែបន្តយកសម្រាប់ឡានធំ និងឡានដឹកទំនិញ ដើម្បីបានថវិការថែរក្សា និងជួសជុលផ្លូវ.”..។
ស្រដៀងនិងហ្វេសប៊ុក Sopheak chhoem ហ្វេសប៊ុក ឈ្មោះ Seng sothy បានឆ្លើយតបថា ” សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តុទុកដាក់របស់សម្តេចនាយករដ្ឋមន្ត្រីមកលើប្រជាពលរដ្ឋ តែក្នុងនាមខ្លួនខ្ញុំផ្ទាល់ ដែលជានិច្ចកាលមិនងាករេនៅតែគោរពនិងស្រលាញ់សម្តេច ស្រលាញ់គណបក្សប្រជាជន។
ក្រៅពីប្រជាពលរដ្ឋអ្នកនិយមលេងហ្វេសប៊ុក ប្រជាពលរដ្ឋទូទៅក៍បានបង្ហាញក្តីរំភើបផងដែរចំពោះចំណាត់ការរបស់រដ្ឋាភិបាល ។ យោងតាមខ្លឹមក្នុងផេកហ្វេសប៊ុក សម្តេចតេជោថា «ខ្ញុំជូនផ្លូវវេងស្រេងជាកាដូសម្រាប់ពលរដ្ឋប្រើប្រាស់ដោយគ្មានបង់លុយតទៅទៀត។
ខ្ញុំបានមើលឃើញកាន់តែច្បាស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើង ទាំងពលរដ្ឋរស់នៅក្នុងតំបន់វេងស្រេង និងពលរដ្ឋនៅទូទាំងរាជធានី ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវវេងស្រេងនេះ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអរគុណពលរដ្ឋដែលបានសរសេរផ្តល់ព័ត៌មានពិតមកកាន់ Facebook របស់ខ្ញុំអំពីបញ្ហា និងការព្រួយបារម្ភទាំងឡាយដែលបងប្អូនកំពុងជួបប្រទះនៅលើកំណាត់ផ្លូវនេះ។
ក្រោយពីបានសិក្សាល្អិតល្អន់មួយកម្រិតធំថែមទៀត គឺរាជរដ្ឋាភិបាលសម្រេចទិញយកការវិនិយោគទាំងមូលនៃផ្លូវវេងស្រេងនេះមកកាន់កាប់ទាំងស្រុងវិញ។ ខ្ញុំបានបញ្ជាទៅសាលាក្រុង និងក្រុមហ៊ុនឯកជនត្រូវបញ្ឈប់យកលុយទាំងស្រុងចាប់ពីពេលចេញដំណឹងនេះ ហើយចាប់ពីពេលនេះតទៅ គឺបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទូទៅគឺឈប់បង់ប្រាក់តទៅទៀតហើយ។
នេះគឺជាកាដូសម្រាប់បងប្អូនជនរួមជាតិនៅក្នុងឆ្នាំថ្មី ២០១៦ នេះ! បងប្អូននិងសន្សំបានប្រាក់ដែលធ្លាប់បង់ថ្លៃផ្លូវ មកលើកកំពស់ជីវភាពក្នុងក្រុមគ្រួសារវិញ។ យប់នេះខ្ញុំមិនសំរាកទេ រង់ចាំមើលការយល់ឃើញ និងការផ្តល់មតិរបស់ជនរួមជាតិតទៅទៀត។
ខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋចូលរួមអបអរសាទរជាមួយដំណឹងនេះ ហើយសូមធ្វើដំណើរមានសុវត្ថិភាពគ្រប់ពេលជានិច្ច»៕

28-12-201566141

Loading...

Leave a Reply

Your email address will not be published. Required fields are marked *