អាជា្ញធមានជ័យ ចុះរដ្ឋបាលប្រទះជនសង្ស័យ៦នាក់ ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖ដោយមានការចង្អុលបង្ហាញពីលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង៩ព្រឹកគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះរដ្ឋបាលណែនាំ ម្ចាស់អាជីវកម្មតាមផ្ទះ ក៏ដូចតាមបន្ទប់ជួលនិងអាជីវកម្មផ្សេងៗដែលតែងតែយកចំណីផ្លូវលក់ដូរ និងធ្វើ ជាម្ចាស់កម្មសិទ្ធ ផ្ទាល់ខ្លួន និងតែងតែយកសំរាមមកដាក់លើផ្លូវសាធារណះ ។
លោក ឌី រ័ត្នខេមរុណ បានប្រាប់ថា ការចុះរដ្ឋបាលនេះគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ បានអប់រំម្ចាស់អាជីវកម្មគ្រប់ប្រភេទអោយចូលរួមអនុវត្តន៏រៀបចំសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន និង ចុះរដ្ឋបាលផ្លូវ៦០ម៉ែត្រ ។ ក្រៅពីនោះអាជា្ញធបានឃាត់ខ្លួន មុខសញ្ញាគ្រឿងញៀន បានចំនួន៦នាក់ ក្នុងនោះស្រី២នាក់ រួមនិងការដកហូតវត្ថុតាង បានកាំបិត៤ ដាវ៣ យកមកប្រគល់ជូនកំលាំងសមត្ថកិច្ច យកទៅអប់រំតាមផ្លូវច្បាប់ ។
ក្រោយពីគណ:បញ្ជាការបានចុះរដ្ឋបាលចប់នៅម៉ោង ១១:០៥នាទី លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ក៍បានឧបត្ថម្ភនិងលេីកទឹកចិត្តដល់កងកំលាំង ក្នុងការបង្រ្កាបបទល្មេីស ជាក់ស្តែង ចំនួនសរុប៩០នាក់ ក្នុង១នាក់ទទួល១០០០០រៀល៕

16-09-201557611

57612

57613

57614

57615

57616

57617

57618

Loading...

Leave a Reply

Your email address will not be published. Required fields are marked *