អាជីករជាច្រើននាក់ គំរាមធ្វើបាតុកម្ម ប្រសិនបើម្ចាស់អាជីកម្មកាប់គោ នៅភូមិដើមគរមិនព្រមចចារ

ភ្នំពេញ ៖ ក្រុមអាជីវករជាច្រើននាក់បានសំនូមពរឲ្យអាជ្ញាធរជួយដោះស្រាយ ក្នុងនោះទី១មានទាំងការតម្លើងថ្លៃកុងស៊ីគ្មានការកំណត់ ២ យកកន្លែងកាប់មួយកន្លែង២០០ដុល្លា.៣ យកថ្លៃអ្នកចូលទិញគ្រោងឆ្អឹងពីអាជីវករ១ក្បាល៥០០០រៀល.៤ យកថ្លៃអ្នកចូលទិញស្បែកគោពីអាជីវករ១នាក់១០០ដុល្លាក្នុង១ខែ.៥ យកថ្លៃពីអាជីវករចូលទិញពោះគោ១នាក់៤០០០០៛ក្នុង១ខែ.៦ គ្មានកន្លែងឲ្យជីវករស្ងោរពោះគោ.៧ គ្មានទឹកស្អាតប្រើប្រាស់.៨ យកថ្លៃទឹក៣០០០០រៀលក្នុង១ខែ.៩ កន្លែងគ្មានអនាម័យ.និងទី១០ ទីតាំងគ្មានសន្តិសុខល្អ។

ការលើកឡើងដោយក្រុមអាជីវករទាំង១០ចំណុចនៅភូមិដើមគរ កាលពីល្ងាចថ្ងៃទី១តុលា ២០១៥ បែបនេះ គ្រាដែលអាជា្ញធខណ្ឌជ្រោយចង្វារបានចេញមុខសម្របសម្រួល ។

ថ្លែងឆ្លើយតបជាមួយក្រុុមអាជីវករប្រាប់អ្នកសារព័ត៏មាន លោក ហ៊យ ហ៊ាង ម្ចាស់ទីតាំងកុងស៊ីកាប់គោ បាននិយាយថា ខាងកុងសុីកាប់ទទួលយកសំណើរក្រុមអាជីវករជាច្រើនចំណុច ពោលអាជីវករបង់លុយត្រឹមជាង២មឺុនរៀលប៉ុណ្ណោះក្នុងសត្វគោ១ក្បាល ។

អភិបាលខណ្ឌជ្រោយចង្វារលោក ឃ្លាំង ហួត បាននិយាយថា បញ្ហាទាំង១០ចំណុចរបស់ក្រុមអាជីវករត្រូវបានដោះស្រាយរួចរាល់ហើយ ដោយលោកផ្ដល់ឱកាសឲ្យម្ចាស់ទីតាំងកុងស៊ីកាប់គោខាងលើនិងក្រុមអាជីវករសហការត្រឹមរយះពេល១ឆ្នាំប៉ុណ្ណោះដោយរាប់គិតពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៥ដល់ថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៦ ពោលក្រោយ១ឆ្នាំអាជ្ញាធរខណ្ឌមិនអនុញ្ញាត្តិឲ្យទីតាំងកុងស៊ីកាប់គោដែលកំពុងធ្វើអាជីវកម្មសព្វថ្ងៃនេះ ដំណើរការទៀតឡើយ ។

លោកអភិបាលបន្តទៀតថា កុងស៊ីកាប់គោបច្ចុប្បន្នមានទីធ្លាតូចចង្អៀតនិងជះឥទ្ធិពលស្អុយប៉ះពាល់បរិស្ថាន ជុំវិញការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតែម្ដង ប៉ុន្តែប្រសិនបើទីតាំងកុងស៊ីកាប់គោនេះមានទីធ្លាធំទូលាយចាប់ពីទំហំដី២ហិចតាឡើងទៅនិងនៅកន្លែងដាច់ស្រយាលអាជា្ញធនិងស្នើរទៅមន្ទីរកសិកម្មរាជធានីភ្នំពេញដើម្បីឲ្យបងប្អូនក្រុមអាជីវករបន្តអាជីវកម្មតទៅទៀតបាន។

01-10-2015d59431 d59432 d59433 d59434

Loading...

Leave a Reply

Your email address will not be published. Required fields are marked *