អាជីវករផ្សារដើមគរ១០០នាក់ទៅប្តឹងនៅខុទ្ឌកាល័យសម្ដេចតេជោ ប្រឆាំងមិនឱ្យមានការសាងសង់ផ្សារជាថ្មី

ភ្នំពេញ ៖សេចក្តីរាយការណ៏មួយឱ្យដឹងថា មានក្រុមប្រជាពលរដ្ឋអាជីវករផ្សារដើមគចំនួន១០០នាក់ ធ្វើដំណើរតាមរយរ៉ឺម៉កម៉ូតូកង់បី១០គ្រឿង ម៉ូតូ២០គ្រឿង និងតាមរថយន្ត៨គ្រឿង។ បាននាំគា្នយកញាតិរបស់ពួកខ្លួនទៅដាក់នៅខុទ្ធកាល័យ សម្តេចនាយករដ្ឋមន្ត្រី(តេជោហ៊ុនសែន)កាលពីវេលាម៉ោង០៧និង៤៥នាទីថ្ងៃទី១៧សីហា២០១៥នេះ ។

ប្រភពរាយការណ៏បញ្ជក់ឱ្យដឹងដែរថា ញាតិរបស់ក្រុមអាជីវករផ្សារដើមគនោះ ត្រូវបានទទួលដោយលោកប៉ាល់ច័ន្ទដារ៉ា នាយករងខុទ្ធកាល័យរបស់ សម្តេចនាយករដ្ឋមន្ត្រី ទទួលបន្ទុកដោះស្រាយវិវាទទូទៅ ។ ទាក់ទិនទៅនិងការលើកគា្ននាំយកញាតិទៅប្តឹងដល់ ខុទ្ទការល័យសម្តេចប្រមុខរាជរដា្ឋភិបាលនេះ លោកសេង សារ៉នប្រធានផ្សារដើមគរបានប្រាប់អោយដឹងថា ចំពោះក្រុមអាជីវករដែលយកញតិទៅប្តឹងនោះ គឺពួកគាត់ប្រឆាំងដាច់ខាត មិនអោយមានការកសាងផ្សារដើមគនោះជាថ្មីឡើយ គឺទុកអោយនៅសាភាពដដែល ។

លោកប្រធានផ្សារដើមគសេង សារ៉នបានបន្តទៀតថា ឯបញ្ហាខាងសាលាក្រុងដែលចុះធ្វើការវាស់វែងកន្លងមកនោះ គឺគ្រាន់តែអោយដឹងពីទំហំប្រវែងមានប៉ុន្មានប៉ុណ្ណោះ ហើយក៏ពុំមានហ៊ានសាងសង់ដោយមិនការចូលរួម ពីសំណាក់បងប្អូនក្រុមអាជីករទាំងអស់នេះឡើយ ៕

ដោយឡែកលោកប៉ាល់ច័ន្ទដារ៉ា នាយករងខុទ្ធកាល័យរបស់សម្តេចនាយករដ្ឋមន្ត្រី ទទួលបន្ទុកដោះស្រាយវិវាទទូទៅបានផ្តល់ចំលើយថា ចំពោះផ្សារដើមគរនោះ គឺមិនទាន់មានគម្រោងការអភិវឌ្ឍន៍អ្វីនោះទេ វាគ្រាន់តែជាពាក្យអាចារ៉ាមតែប៉ុណ្ណោះ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *