អាជីវករលក់សាច់ជ្រូកផ្សារទ្រាផ្ទុះការតវ៉ាចោទថា៖អាជ្ញាធរពេទ្យសត្វក្មេងស្ទាវអនុវត្តច្បាប់គ្មានតម្លាភាពខុសប្រក្រតីនៅស្រុកព្រះស្ដេច,,,

ព្រៃវែង៖ ពលរដ្ឋដែលជាអាជីវករកាប់ជ្រូកនៅផ្សារទ្រាស្រុកព្រះស្ដេចខេត្តព្រៃវែង ផ្ទុះការតវ៉ាកើតទុក្ខមិនសុខចិត្តយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាធរមន្ត្រីពេទ្យសត្វស្រុកព្រះស្ដេច ធ្វើការហាមឃាត់មិនអោយយកទៅលក់ ដោយអាងថាជ្រូកដែលយកមកកាន់នេះមានជំងឺ (ជ្រូកចុងអង្ករ) នៅថ្ងៃច័ន្ទទី ៤ ខែឧសភាឆ្នាំ២០២០។

ប្រភពពីពលរដ្ឋដែលជាម្ចាស់ជ្រូកបានប្រាប់ដើមរាំងថា កាលពីម៉ោង៤ទៀបភ្លឺថ្ងៃទី ៤ ខែឧសភាឆ្នាំ ២០២០ ពួកគាត់បានយកជ្រូកមួយក្បាលដែលជាសត្វជ្រូកចិញ្ចឹមខ្លួនឯងនៅផ្ទះគេ យកទៅកាប់នៅទីសត្តឃាតស្រុកព្រះស្តេច ក្រោយមកមានមន្ត្រីពេទ្យសត្វវ័យក្មេងម្នាក់ឈ្មោះ ណេង បានធ្វើការហាមឃាត់ មិនអនុញ្ញាតឲ្យយកចេញទៅលក់នៅទីផ្សារ ក្រោមហេតុផលថាជ្រូកមានជំងឺ ដោយគ្មានហេតុផលច្បាស់លាស់ ទាំងដោយជ្រូកមានសុខភាពល្អ។

អាជីវករដែលជាម្ចាស់ជ្រូកបានបញ្ជាក់ថា ជ្រូកដែលគាត់យកមកកាប់លក់នេះគឺជាជ្រូកមេ ជ្រូកស្រែ ដែលគាត់ចិញ្ចឹមក្នុងទ្រុង នៅផ្ទះមានទម្ងន់ជាង ២០០គីឡូក្រាម ជាជ្រូកដែលមានសុខភាពល្អ ចិញ្ចឹមបានជាង ៥ឆ្នាំហើយ។

ជាមួយនឹងការតវ៉ានេះ ជីវករដល់ជើងម្ចាស់ជ្រូកព្រមទាំងអាជីវករដទៃទៀត បានអះអាងថាបាទតាមបទពិសោធន៍ក្នុងការកាប់ជ្រូកលក់ជាង២០ ឆ្នាំរបស់ពួកគាត់កន្លងមកនេះ បាននាំគ្នាទំនេរអាងមុខមន្ត្រីបសុពេទ្យខេត្តថានេះមិនមែនជាមុខសញ្ញាជ្រូកចុងអង្ករទេ នេះជាសរសៃខ្លាញ់ ដែលភាគច្រើនកើតមាននៅលើជ្រូកមេដែលចិញ្ចឹមយូរឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃដដែល លោកចិន វិសាល ប្រធានការិយាល័យបសុពេទ្យខេត្តព្រៃវែង ព្រមទាំងមន្ត្រីពាក់ព័ន្ធស្រុកជាមួយនឹងគណៈកម្មការស្រុកខេត្ត នៅតែចោទប្រកាន់ថាជ្រូកខាងលើនោះ ជាជ្រូកចុងអង្ករដដែល និងបានធ្វើការដុតកម្ទេចផងដែរ។ ជាមួយគ្នានោះលោកបាននិយាយពន្យល់ដល់អាជីវករដែលជាម្ចាស់ជ្រូកថែមទាំងព្រមានលុបអាជីវកម្ម ចោលប្រសិនបើអាជីវករនៅតែទទឹងរឹងរូសបន្តទៀត។

រឿងរ៉ាវខាងលើនេះ ត្រូវបានមហាជនជាពិសេសអាជីវករលក់ដូរនៅស្រុកព្រះស្ដេចថា ការចុះអនុវត្តច្បាប់របស់អាជ្ញាធរមន្ត្រីបសុពេទ្យនេះ ហាក់ដូចជាគ្មានតម្លាភាព និងខុសប្រក្រតីបក្ខពួកនិយម គំរាមកំហែង ជាពិសេសមន្ត្រីពេទ្យសត្វវ័យក្មេងម្នាក់ឈ្មោះណេង ដែលត្រូវបានគេដឹងថាជាខ្សែស្រឡាយលោកចិន វិសាល ព្រោះកន្លងមក ឃើញថាមន្ត្រីរូបនេះ តែងតែប្រើពាក្យសម្ដីមិនសមរម្យគ្មានសីលធម៌ ធ្វើការបែបគុំគួនជាមួយនឹងអាជីវករ។

អាស្រ័យហេតុនេះ ពលរដ្ឋក៏ដូចជាអាជីវករកាប់ជ្រូកទាំងអស់ នៅផ្សារទ្រាស្រុកព្រះស្ដេច ស្មើសុំទៅលោកអ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងជាពិសេសលោកចិន វិសាល ប្រធានការិយាល័យបសុពេទ្យខេត្តព្រៃវែងមេត្តាជួយនឹងពិនិត្យមើលមន្ត្រីមួយរូបនេះផង៕

Loading...