អាជីវករ កម្មករ​ស៊ីន​ទ្រី អ្នករត់​រ៉ឺម៉ក​កង់​បី ម៉ូតូឌុប ចំនួន​៧៣​នាក់ នៅ​ផ្សារ​អូឡាំពិក ដែល​ជួប​ការខ្វះខាត​ទទួលបាន​អង្ករ ពីស​ម្តេ​តេ​ជោ ហ៊ុនសែន​

ភ្នំពេញៈ បងប្អូន​អាជីវករ លក់​តាម​កញ្ច្រែង​ល្អី នៅ​ផ្សារ​អូឡាំពិក កម្មករ ស៊ីន​ទ្រី​សំអាត​ផ្សារ អ្នករត់​រ៉ឺម៉ក​កង់​បី ម៉ូតូឌុប ចំនួន ៧៣ នាក់ ដែលមាន​ជីវភាព​ខ្វះខាត ក្នុង​គ្រួសារ ត្រូវបាន​គណៈកម្មការ​ផ្សារ​អូឡាំពិក នាំយក​អង្ករ របស់​ស​ម្តេ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណ​: អភិបាល រាជធានី​ភ្នំពេញ យកទៅ​ប្រគល់ជូន ដើម្បី​រំលែក​ការលំបាក ខណៈដែល​ជំងឺ​កូ​វីដ ១៩ កំពុង​រីក​រាលដាល នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ការប្រគល់​អំណោយ​នេះ បានធ្វើ​ឡើង នៅ​ថ្ងៃទី​២៩ មីនា ២០២១ នៅ​ផ្សារ​អូឡាំពិក ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ១ បាវ​។​

​លោក ឡយ ស៊ា​ង​អាង ប្រធាន​គណៈកម្មការ​ផ្សារ​អូឡាំពិក បាន​មានប្រសាសន៍ថាៈ អំណោយ​ដែល​ចែកជូន ខាងលើនេះ ជា​អំណោយ​ដ៍​ថ្លៃថ្លា របស់​ស​ម្តេ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី ភ្នំពេញ ដើម្បីឱ្យ​គណៈកម្មការ​ផ្សារ​អូឡាំពិក យកមក​ចែកជូន​ផ្ទាល់ ដល់​បងប្អូន​អាជីវករ និង​កម្មករ​អនាម័យ អ្នករត់​ម៉ូតូ​កង់​បី រត់​ម៉ូតូឌុប​ដែលមាន​ជីវភាព​ខ្វះខាត និង​ទីទ័លក្រ ក្នុងដំណាក់កាល​នៃ​ជំងឺ​កូ​វីដ​-១៩ កំពុង​រីក​រាលដាល នៅក្នុង​រាជធានី​ភ្នំពេញ​នេះ​។​

​លោក ឡយ ស៊ា​ង​អាង បាន​មានប្រសាសន៍​ទៀតថាៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន យកចិត្តទុកដាក់​ខ្លាំងណាស់ ចំពោះ បងប្អូន​ប្រជាពលរដ្ឋ ក្រីក្រ​ជួប​ការលំបាក​។ ជាក់ស្តែង សម្រាប់​ពេលនេះ ដោយ​ឃើញ​បងប្អូន ប្រជាពលរដ្ឋ មានការ​លំបាក ក្នុង​ជីវភាព ខណៈ​ផ្ទុះឡើង នូវ​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​នេះ សម្តេច តាមរយៈ​លោក ឃួ​ង ស្រេង ក៏បាន​ផ្តល់ជូន ពួកគាត់​ភ្លាម​តែម្តង​។​

​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​នេះ លោក ឡយ ស៊ា​ង​អាង បានបញ្ជាក់​ថាៈ អនុវត្តតាម​ការណែនាំ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ព្រឹត្តិការណ៍ សហគមន៍​២០ កុម្ភៈ​នេះ គណៈកម្មការ​ផ្សារ​អូឡាំពិក បាន​អនុវត្ត​នូវ​វិធានការ​ជាច្រើន ដើម្បី​បង្ការ​ទប់ស្កាត់ នូវ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ដូចជា ការបាញ់​ថ្នាំ​សម្លាប់​មេរោគ នៅ​គ្រប់​ជាន់ និង​ជុំវិញ​ផ្សារ ដាក់​អាកុល​លាងដៃ រក្សា​គម្លាត​សុវត្ថិភាព ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ អាជីវក​រពាក់​ម៉ាស់ ឲ្យ​បាន​គ្រប់គ្នា ជាមួយនឹង​ការដាក់ ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ QR Code “​ទប់ស្កាត់​ដូ​វីដ StopCovid នៅតាម​ច្រក​សំខាន់ៗ​ផងដែរ ។​

​លោក​ក៏បាន​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា ទប់ស្កាត់ ឲ្យ​បាន​នូវ​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹ​ត្ត​ការណ៍​សហគមន៍ ២០ កុម្ភៈ ដោយ​អនុវត្ត​នូវ​វិធានការ ៣​កុំ និង ៣​ការពារ​៕

Loading...