អាជ្ញាធរក្រុងតាខ្មៅ ព្រមានបិទអាជីវកម្មដេប៉ូខ្សាច់ ថ្មី បើមិនគោរពតាមការណ៍ណែនាំ របស់មន្ត្រីជំនាញ

(កណ្តាល)៖ ក្រោយពីមានការព្រមានដកប្រធានគណៈកម្មការគ្រប់គ្រងការដឹកជញ្ជូនរ៉ែសំណង់អាជ្ញាធរក្រុងតាខ្មៅឃាត់រថយន្តល្មើសផាកពិន័យនិងព្រមានបិទអាជីវកម្មប្រសិនបើម្ចាស់អាជីវកម្មមិនគោរពច្បាប់។ ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់ មួយ បានធ្វើឡើងជាមួយ ម្ចាស់ដេប៉ូខ្សាច់ និងក្រុមអ្នកបើកបររថយន្តដឹកដី ខ្សាច់ ថ្ម ដែលឆ្លងកាត់ក្រុងតាខ្មៅទាំងអស់ កាលពីថ្ងៃទី២១ខែមករា២០២១កន្លងទៅ។

លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ បានលើកឡើងថា ម្ចាស់ដេប៉ូខ្សាច់ទាំង១៨ទូទាំងក្រុង ប្រសិនណា មិនគោរពនិងបន្តល្មើស បំរាមណែនាំ របស់អាជ្ញាធរក្រុង នឹងត្រូវផាកពិនយ័ ចំនួន ៣០០.០០០រៀល ( ៣០ម៉ឺនរៀល ) និងធ្វើការឃាត់រថយន្តទុកបើធ្ងន់ធ្ងរជាងនេះនឹងប្រឈមបិទអាជីវកម្មតែម្តង។

លោកបានបន្តថា រថយន្តដឹកដីខ្សាច់ជាច្រើនគ្រឿង បានដឹកខ្សាច់ពេញលើសការកំណត់ ហើយមានរថយន្តខ្លះ មិន បានយកកៅស៊ូតង់គ្របរថយន្តរបស់ខ្លួនឲ្យបានត្រឹមត្រូវព្រមទាំងដាក់ខ្សាច់ហៀរជ្រុះរប៉ាត់រប៉ាយ បង្កឱ្យមានដីហុយ តាមដងផ្លូវ បង្កផលប៉ះពាល់ ដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ដល់អ្នកធ្វើដំណើរ និងបង្កឲ្យមានគ្រោះថ្នាក់ ជារឿយៗផងដែរ។ លោកថា កន្លងមកប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវ២១Aផ្លូវលេខ១១៥ បានសំណូមពរដល់ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ជាច្រើនលើកច្រើនសារឲ្យអាជ្ញាធរចាត់វិធានការជាបន្ទាន់ ដល់ម្ចាស់ ដេប៉ូខ្សាច់ ទាំងនោះ ។

នាឱកាសនោះលោកអភិបាលក្រុង បានណែនាំដល់ម្ចាស់ដេប៉ូខ្សាច់ទាំងអស់ មុននឹងឲ្យរថយន្តដឹកជញ្ជូន ខ្សាច់ ថ្ម ចេញពីដេប៉ូរបស់ខ្លួនត្រូវលាងសម្អាតកង់រថយន្ត ហើយយកកៅស៊ូតង់គ្របឲ្យបានត្រឹមត្រូវជៀសវាងការរំខានដល់ប្រជា ពលរដ្ឋនិងអ្នកធ្វើដំណើរ ។ ពិសេសកុំដឹកជញ្ជូនលើសកំណត់ខុសលក្ខណៈបច្ចេកទេស ដែលស្ថាប័នជំនាញ បានណែនាំ ។ លោក ក៏បានអំពាវនាវម្ចាស់ដេប៉ូខ្សាច់ និងបណ្តាសប្បុរសជននានា សូមចូលរួមវិភាគទានជាថវិកា តាមសទ្ធាសម្រាប់ទិញរថយន្តបាញ់ទឹកលាងសំអាតផ្លូវឲ្យមានសោភណ័ភាពស្អាតសក្តិសមជាទីក្រុងស្អាតទេសចរណ៍អាស៊ាន ៕

Loading...