អាជ្ញាធរក្រុងបាត់ដំបងហាក់ដូចជាស្ងាត់ឈឹង ទីតាំងលោកតាល់ ល្បែងភ្នាល់ទឹកភ្លៀង និង អាប៉ោង កំពុងតែបើកលេងយ៉ាងគឃ្លើន

ខេត្តបាត់ដំបង៖ ចាប់ផ្ដើមកក្រើកខេត្តបាត់ដំបងទៀតហើយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ទីតាំងល្បែងស៊ីសងភ្នាល់ ទឹកភ្លៀង និងអាប៉ោងមួយដែលគេស្គាល់ឈ្មោះថា លោក តាល់ ជាម្ចាស់ល្បែងស៊ីសងជាយូរលង់មកហើយ នោះ បច្ចុប្បន្ន សង្កេតឃើញថាទីតាំងល្បែងមួយនេះ មានមនុស្សចូលលេងជាច្រើនហូរហែយ៉ាងសប្បាយទៀតហើយ ទីតាំងបនល្បែងខាងលើនេះដែល ស្ថិតនៅចំណុច វាលស្រែ១០០០ ភូមិសំរោងពីរ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ពលរដ្ឋដែលរស់នៅជុំវិញ ផ្ទះល្បែងស៊ីសងមួយនេះ បានប្រាប់បណ្តាញព័ត៌មានឲ្យដឹងថា ពួកគាត់ឃើញមានក្រុមអ្នកញៀនល្បែង ជាច្រើនបាននាំគ្នាចេញចូលលេងដោយសេរី មិនដែលឃើញសមត្ថកិច្ចចុះមកបង្រ្កាបទីតាំងបើកល្បែងខាងលើនេះឡើយ ពួកគាត់បានបន្តទៀតថា ម្ចាស់បើកល្បែងស៊ីសង នេះមានអ្នកជួយមើលការខុសត្រូវ ចាំដោះស្រាយបាយទឹក ជាមួយសមត្ថកិច្ចផងដែរ តែគេមិនបានបញ្ជាក់ប្រាប់ឈ្មោះ និង អត្តសញ្ញាណនោះទេ ដូច្នេះទើបគេអាចបើកលេងបានដោយរលូនបែបនេះ ទីតាំងលោកតាល់ មានល្បែងភ្នាល់ទឹកភ្លៀង និង អាប៉ោង កំពុងតែបើកលេង យ៉ាងគឃ្លើនតែអាជ្ញាធរក្រុងបាត់ដំបងវិញហាក់ដូចជាស្ងាត់ឈឹង !

ចំពោះអាជ្ញាធរ ក្រុងជាពិសេស លោក ឆាង វ៉ាន់ឆៃ អធិការ នគរបាលក្រុងបាត់ដំបង និង លោក អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង គេមិនបានឃើញមានចំណាត់ការទៅលើល្បែង បៀរ អាប៉ោង និងចាក់ភ្នាល់ទឹកភ្លៀង ដុះស្លែមួយនេះទល់តែសោះ ។

បើយោងតាមប្រភពពីពលរដ្ឋនៅក្បែរៗនោះ បានឲ្យដឹងថា បើចុះទៅបង្ក្រាប ឫ បិទទីតាំងមួយនេះអាច និងធ្លាក់ពីតំណែង រឺមួយបានទទួលលាភសក្ការៈហើយ ទើបបិទភ្នែករក្សាភាពស្ងៀមស្ងាត់ ទុកអោយម្ចាស់បនល្បែងខាងលើនេះបើកលេងបានយ៉ាងអាណាធិបតេយ្យ។

ពលរដ្ឋបានរិះគន់ថាឯណាទៅដែលហៅថា សុវត្ថិភាព ភូមិ ឃុំ ទាំង ៩ ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជានោះ បើមានល្បែងស៊ីសងកើតឡើងបែបនេះ ដោយសាតែមានល្បែងស៊ីសងនេះហើយទើបកើតមាន អំពើរ អសន្តិសុខ សង្គម ជូនពលរដ្ឋក្នុងការរស់នៅ ដែលបណ្តាលឲ្យកើតមានអំពើ អនាចារ ចោរកម្មផ្សេងៗកើតឡើង និងប្រជាពលរដ្ឋសំណូមពរថ្នាក់លើ មេត្តាចុះពិនិត្យដាក់កម្លាំងដើម្បីចាត់វិធានការបង្រ្កាប់ល្បែងស៊ីសងខាងលើនេះ ដើម្បីភូមិឃុំមានសុវត្ថិភាព៕

Loading...