អាជ្ញាធរក្រុង និងសមត្ថកិច្ចមូលដ្ឋានសង្កាត់ស្លក្រាម រក្សាទុកទីតាំងល្បែងកន្ទុយលេខផ្ទះសេង ទ្រី ដងស្ទឹង៣ធ្វើអ្វី ឬក៏ជាឆ្នាំងបាយ?

ខេត្តសៀមរាប៖ ប្រភពពត៌មានពីអ្នកលេងល្បែងកន្ទុយបានឲ្យដឹងថា ការលេងល្បែងកន្ទុយលេខដោយចំហនៅក្នុងសង្កាត់ស្លក្រាមរាល់ថ្ងៃនេះ កើតមានគ្រប់កន្លែងនៅតាមទូប្ដូរប្រាក់ ឬតូបលក់ចាប់ហូយជាដើម ។

ការលេងល្បែងទាំងនេះ ពុំមានការហាមប្រាម ឬបង្រ្កាបពីសំណាក់សមត្ថកិច្ច​មូល​ដ្នាននោះឡើយ មជ្ឈដ្ឋានពលរដ្ឋនាំគ្នានិយាយថា នេះគឺជាឆ្នាំងបាយរបស់សមត្ថកិច្ច។ ដូចពាក្យចាស់លោកពោលថា យល់ញ្ញាតិឃ្លាតច្បាប់ បណ្ដាលឲ្យកើតមានចោរលួច ចោរឆក់.ចោរប្លន់ និងគ្រឿងញៀនជាដើម ។

ប្រភពពីប្រពន្ធមេឆ្នោតនៅក្នុងសង្កាត់ស្លក្រាមជួរមាត់ស្ទឹងបានឲ្យដឹងថា គាត់បង់លុយច្រើនណាស់ឲ្យគ្រប់ជំនាញ មិនដឹងខាងណាខ្លះទេ ចូលទៅយកលុយផ្ទះគាត់ក្នុង១ខែៗ។

មេឆ្នោតឈ្មោះសេង ទ្រី មានចរិកអួតក្អេងក្អាងថា មានខ្សែក្រាស់ និងមានខ្នងធំ ចាំបាច់ខ្លាចអីទៀត ព្រោះពួកគាត់បានបង់លុយជូនសមត្ថកិច្ចមួយចំនួនអស់ហើយ ទើបពួកគាត់ហ៊ានបើកលេងល្បែងកន្ទុងលេខនេះ ដោយចំហរគ្មានខ្លាចញញើតច្បាប់ឬក៏សមត្ថកិច្ចមូលដ្ឋានប៉ុនសសៃសក់នោះឡើយ។

ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសន្តិសុខសុវត្តិភាពរបស់ពួកគាត់នៅពេលយប់ ខ្លាចកើតមានការឆក់ ប្លន់នៅតាមផ្ទះរបស់ពួកគាត់ ។

ប្រជាពលរដ្ឋសំណូមពរដល់លោក ឃឹម ប៊ុន សុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មេត្តាជួយពិនិត្យនៅតាមមន្រ្តីប៉ុស្តិ៍មានសមត្ថកិច្ចនៅក្នុងសង្កាត់ស្លក្រាមដែលអនុវត្តន៍ផ្ទុយពីគោលនយោបាយភូមិឃុំសុវត្តភាព៩ចំណុច របស់ប្រមុខរដ្ឋាភិបាលហើយ ៕

Loading...