អាជ្ញាធរខេត្តតាកែវអំពាវអោយបងប្អូនប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងស្លាគូរ និងត្រូវមប្រុងប្រយត្នខ្ពស់ ខណៈដែលមន្ត្រីជំនាញបានបើកបង្ហូរទឹកទំនប់ពកត្របែក ដើម្បីរំដោះការលិចលុងផ្នែកខាងលើ

ខេត្តតាកែវ៖ អាជ្ញាធរ ខេត្តតាកែវ ជូនដំណឹងដល់ប្រជាពល ដែលរស់នៅ តាមបណ្តោយ ដងស្ទឹងស្លាគូរ ស្ថិតក្នុង ស្រុកតា្រំកក់ និងស្រុកសំរោង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលអាជ្ញាធរ និងមន្ត្រីជំនាញ ចុះបើកទ្វារទឹក ដើម្បីដោះការលិចលុង ផ្នែកខាងលើ ដោយសារជំនន់ទឹកភ្លៀង ។នេះបើតាមការបញ្ជាក់ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពទឹកជំនន់ នៅតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងស្រុកសំរោងកាលពី រសៀលថ្ងៃទី ១៩ ខែកក្កដា ២០១៨ ។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយទឹកស្ទឹងស្លាគូរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលអាងស្តុបទឹកពកត្របែក ត្រូវបានបើកបង្ហូរចុះមកក្រោម ដើម្បីរំដោះការជនលិចផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅខាងលើ ។

លោកបានបន្តថា ការរំដោះទឹកចេញពីអាងស្តុបទឹកពកត្របែកនេះ បានធ្វើអោយមានការជនលិចមកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងស្លាគូរ យ៉ាងកំហូក ដែលក្នុងនោះ មានឃុំចំនួន ៣ក្នុងស្រុកសំរោង កំពុងមានការលិចខ្លាំង ហើយស្ថានភាពទឹកវិញ គឺនៅមិនទាន់មានការថយចុះនៅឡើយ ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលមានកូចតូចៗ ចាស់ជរា សត្វចិញ្ចឹម ត្រូវតែរកទីទួលសុវត្តិភាព ដែលក្រុមអាជ្ញាធរបានរៀបចំ ដើម្បីជៀងវាងការកើតមានគ្រោះថ្នាក់ ឬបាត់បង់នៅទ្រព្យសម្បត្តិរបស់ប្អូនប្រជាពលរដ្ឋ ជាពិសេសត្រូវប្រុងប្រយ័ត្នអោយមែនទែនលើសត្វអាសេរពិស និងជម្ងឺឆ្លងផងដែរ ហើយក្នុងពេលនេះ ក្រុមមន្ត្រីជំនាញរបស់យើង រួមមានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរកសិកម្មខេត្ត និងមន្ទីរធនធានទឹក បាននិងកំពុងដុតដៃដុតជើងគ្នា ក្នុងការកាយទំនប់មួយចំនួន ដើម្បីរំដោះទឹកទាំងនោះចេញអោយបានឆាប់រហ័ស បញ្ចៀសការលិចលង់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ៕

Loading...