អាជ្ញាធរខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋ កុំឲ្យឆ្លងកាត់និងដឹកជញ្ជូនសត្វមាន់ឬទារ ចេញពីតំបន់ផ្ទុះជំងឺផ្តាសាយបក្សី(H5N1)

(បាត់ដំបង)៖ ក្រោយរកឃើញជំងឺគ្រុនផ្ដាសាយបក្សី (H5N1) នៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មន្ត្រីជំនាញបានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសម្ចាស់ទីតាំងដែលចិញ្ចឹមនេះតែម្តង ហាមដាច់ខាតមិនឱ្យមានការចល័ត ឆ្លងកាត់ដឹកជញ្ជូន សត្វមាន់, ទា ឬបក្សី ចេញពីទីតាំងផ្ទុះជំងឺផ្តាសាយបក្សីនេះ ។

អាជ្ញាធរខេត្តបាត់ដំបងបានអំពាវនាវនេះធ្វើឡើង គ្រែដែល អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើល ស្ថានភាព វិវឌ្ឍន៍ (H5N1) និងបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងដែលរកឃើញជំងឺផ្ទុះគ្រុនផ្តាសាយបក្សី(H5N1) កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តបាត់ដំបង
លោក ឈឹម វជិរា បានឲ្យដឹងថា ក្នុងការចុះពិនិត្យនិងបាញ់ថ្នាំសម្លាប់មេរោគនៅលើទីតាំងដែលរកឃើញជំងឺផ្ទុះគ្រុនផ្តាសាយបក្សី (H5N1)ដែលបណ្តាលអោយមានសត្វមាន់និងទារាប់ពាន់ក្បាលនៅក្នុងកសិដ្ឋានចិញ្ចឹមមួយកន្លែងបានងាប់ជាបន្តបន្ទាប់ កាលពីប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងមកនេះ។

ប្រធានគណៈកម្មការអន្តរក្រសួងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្មើរឲ្យអាជ្ញាធរ ចាត់វិធានការទប់ស្កាត់ រាល់ការចរាចរ បក្សី និងផលិតផលមានដើមកំណើតចេញពីភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាបណ្ដោះអាសន្ន ដើម្បីបង្ការទប់ស្កាត់នូវការឆ្លងរាលដាលជំងឺផ្តាសាយបក្សី (H5N1)នេះ។

យោងតាមលទ្ធផលវិភាគលេខ០០៧)២១ វ.ជ.ស.ស.ផ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ របស់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលលិតកម្មសត្វដែលបានធ្វើវិភាគរកវីរុសផ្ដាសាយបក្សីលើសំណាកសត្វមាន់ចំនួន៣ក្បាល និងទាចំនួន១ក្បាល ពីភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ត្រូវបានរកឃើញវត្តមានវីរុសជំងឺផ្តាសាយបក្សីដែលបង្កដោយវីរុសក្នុងអនុក្រុម A/H5N1 ។

លោករដ្ឋមន្ត្រី បានស្នើសុំឲ្យ ប្រធានគណៈកម្មការចម្រុះខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់មេត្តាជួយផ្ដល់កិច្ចសហការក្នុងការអនុវត្តវិធានបច្ចេកទេសរបស់មន្ត្រីជំនាញមានសមត្ថកិច្ចក្នុងការពង្រឹងការទប់ស្កាត់ចលនាបក្សីនិងផលិតផលមានដើមកំណើតពីបក្សីជាបណ្ដោះអាសន្នចេញពីតំបន់ផ្ទុះជំងឺឆ្លងខាងលើក្នុងរង្វង់កាំ ៣ គីឡូម៉ែត្រដើម្បីអនុវត្តវិធានបច្ចេកទេសបសុពេទ្យប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

Loading...