អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសពីករណី អ្នកចត្តាឡីស័កម្នាក់ស្លាប់

ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសពីករណីអ្នកចត្តាឡីស័កម្នាក់ បានស្លាប់ ដោយសារជំងឺរលាកលំពែង ជំងឺរលាកសួតធ្ងន់ធ្ងរ និងមានជាតិស្ករឡើងខ្ពស់ ដែលមិនមែនកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកកាលពីថ្ងៃពី១៤ មីនា ។

រដ្ឋបាល ខេត្ត ព្រះសីហនុ សូមជម្រាប ជូន សាធារណជន ជ្រាប ថា ៖ កាលពី ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ វេលា ម៉ោង ១៣:៤៣ នាទី រសៀល មាន ករណី បុរស ជនជាតិ ចិន ម្នាក់ ឈ្មោះ RAO SHAOXING ភេទ ប្រុស អាយុ ២៧ ឆ្នាំ កាន់ លិខិតឆ្លងដែន លេខ EH4480832 បាន ទទួលមរណភាព នៅ មន្ទីរពេទ្យ បង្អែក ខេត្ត ព្រះសីហនុ ។ សូម បញ្ជាក់ ថា បុរស ជនជាតិ ចិន នេះ បាន ចូល មកដល់ ប្រទេស កម្ពុជា នៅ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ តាម ច្រក អាកាសយានដ្ឋាន អន្តរជាតិ ខេត្ត ព្រះសីហនុ ។

នៅ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១១ គាត់ បាន ស្នាក់នៅ និង ធ្វើ ច ត្តា ឡី ស័ក នៅ បន្ទប់ លេខ ៩១៨ ក្នុង អគារ ស្នាក់ នៅ រួម របស់ បុគ្គលិក កាស៊ីណូ មួយ កន្លែង ស្ថិតនៅ ភូមិ ២ សង្កាត់ លេខ ៤ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ ។ នៅ យប់ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ វេលា ម៉ោង ២០:៤២ នាទី ដោយ បុរស រូប នេះ មាន អាការៈ ហត់ និង ចុះ ខ្សោយ ខ្លាំង ក៏ ត្រូវ បាន ក្រុម គ្រូពេទ្យ បញ្ជូន មក សង្គ្រោះ បន្ទាន់ នៅ មន្ទីរពេទ្យ បង្អែក ខេត្ត ព្រះសីហនុ ។ ដោយ ពិនិត្យ ឃើញថា ជំងឺ របស់ គាត់ មាន អាការៈ កាន់តែ ធ្ងន់ធ្ងរ ទៅ ៗ ក្រុម គ្រូពេទ្យ ក៏បាន រៀបចំ បែបបទ ដើម្បី បញ្ជូន គាត់ ទៅ សង្គ្រោះ នៅ រាជធានី ភ្នំពេញ ប៉ុន្តែ ដោយ ស្ថានភាព សុខភាព ចុះ ខ្សោយ ពេក ទើប ធ្វើ ឱ្យ គាត់ ទទួលមរណភាព នៅ វេលា ម៉ោង ១៣:៤៣ នាទី រសៀល ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ នៅ មន្ទីរពេទ្យ បង្អែក ខេត្ត ព្រះសីហនុ ។

យោង តាម របាយការណ៍ ចុះ ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ របស់ មន្ទីរពេទ្យ បង្អែក ខេត្ត និង កំណត់ហេតុ កោសល្យ វិច័យ ចុះ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ របស់ ការិយាល័យ នគរបាល បច្ចេកទេស វិទ្យាសាស្ត្រ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ព្រះសីហនុ បាន បង្ហាញ ថា បុរស ខាងលើ ស្លាប់ ដោយសារ មាន ជំងឺ រលាក លំពែង រលាក សួត ធ្ងន់ធ្ងរ និង មាន ជាតិ ស្ករ ឡើង ខ្ពស់ ។ ផ្អែក តាម លទ្ធផល តេ ស្ត សំណាក ចំនួន ពីរ លើក នៅ វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា បញ្ជាក់ ថា បុរស ខាងលើ មិន មាន វិជ្ជមាន ជំងឺ កូ វី ដ -១៩ នោះ ទេ ។

បច្ចុប្បន្ន សាកសព បុរស ខាងលើ ត្រូវ បាន ប្រគល់ ជូន ការិយាល័យ ពិនិត្យ វិភាគ ទីកន្លែង កើតហេតុ នៃ នាយក ដ្ឋាន នគរបាល បច្ចេកទេស និង វិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ ដើម្បី បន្ត នីតិវិធី ទុក ជូន ក្រុម គ្រួសារ សព ។

រដ្ឋបាល ខេត្ត ព្រះសីហនុ សូម ស ម្តែ ង នូវ ការ សោក ស្តា យ និង ចូលរួម រំលែក មរណៈ ទុក្ខ ដ៏ ក្រៀមក្រំ បំផុត ជាមួយ ក្រុម គ្រួសារ នៃ សព បុរស ជនជាតិ ចិន ខាងលើ នេះ ៕

Loading...