អាជ្ញាធរខេត្តរតនគិរីមិនទាន់មានចំណាត់ការចំពោះសង្វៀនជល់មាន់ដុះស្លែរបស់លោកសុខ គឹមសាន ខណៈពេលដែលខេត្តមួយចំនួនបង្ក្រាបយ៉ាងក្តៅកគុក

ខេត្តរតនគិរី៖ សង្វៀនបញ្ចល់មាន់ដុះស្លែមួយកន្លែងមានទីតាំងជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ដែលបានដំណើរការលេងអស់រយៈពេលជាង៥ឆ្នាំ មកហើយ ដែលគេស្គាល់ថាម្ចាស់សង្វៀនដ៏ល្បីល្បាញមួយនេះមានឈ្មោះលោកសុខ គឹមសាន តែងតែបើកលេងបញ្ចល់មាន់ជារៀងរាល់ថ្ងៃ ហើយបើមានគូរណាត់ពិសេសមកពីកំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង។ល។ ក្នុង១គូរគេចាក់ចាប់ពីពីពាន់ទៅ១ម៉ឺនដុល្លាឯណ្ណោះ មិនតែប៉ុណ្ណោះសង្វៀនជុលមាន់ដុះស្លែរបស់លោកសុខ គឹមសាន មិនគោរពទៅតាមបទបញ្ជារបស់សម្តេចក្រឡាហោមស ខេង និងសម្តេចនាយករដ្ឋមន្ត្រីឡើយ ដោយបានបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងអាណាធិបតេយ្យឲ្យតែមានលុយ ដោយនៅក្នុងសង្វៀនដុះស្លែមួយនេះមានលេងល្បែងស៊ីសងជាច្រើនប្រភេទទៀតដូចជាបៀរ អាប៉ោង និងយ៉ូគីទៀត ដែលជាហេតុធ្វើឲ្យមានក្រុមអ្នកញៀនល្បែងសុទ្ធសឹងតែជាពលរដ្ឋខ្មែរលក់ ឫបញ្ចាំ ឲ្យតែបានលុយចូលទៅលេងល្បែងសុីសងនៅក្នុងសង្វៀនដុះស្លែរបស់លោកសុខ គឹមសាន នេះ។

ប្រភពពីក្រុមអ្នកដែលចូលទៅលេងជុលមាន់ក្នុងសង្វៀននេះបានឲ្យដឹងថា ក្រៅពីលោកសុខ គឹមសាន ដែលជាអ្នកមានឥទ្ធិពលនៅសង្វៀនជុលមាន់នេះក៏នៅមានមនុស្សម្នាក់ទៀតឈ្មោះ និន ចាន់តារា ហៅ យ៉ាត នាយប៉ុស្ត៍នគរបាលប្រចាំការច្រករបៀងលេខ១៩ នឹងភ្នំក្រហម វរ:នគរបាលការពារព្រំដែនគោកលេខ៦២៣ ក៏ជាអ្នកមានឥទ្ធិពលនៅក្នុងសង្វៀនជុលមាន់ដុះស្លែនេះផងដែរ។

ទាក់ទងទៅនឹងសង្វៀនជុលមាន់ខាងលើនេះលោកឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការនគរបាលខេត្តរតនគិរីបានឲ្យដឹងតាមទូរស័ព្ទថាកន្លងមកមានច្បាប់ប៉ុន្តែឥឡូវអត់សុពលភាព ឫយ៉ាងណានោះអត់ទាន់ដឹងទេ ចំណែករឿងថាមានពលរដ្ឋខែ្មរចូលលេងនោះវាជារឿងខុសច្បាប់ហើយ។

លោកញ៉ែម សំអឿន អភិបាលរងខេត្តរតនគីរីនិងជាអ្នកនាំពាក្យបានបញ្ជក់ថា ឯកឧត្តមអត់បានដឹងទេ ដឹងត្រឹមថាមានកាសុីណូទ្រីភាពនៅទីនោះចាំគាត់ទាក់ទងទៅអាជ្ញាធរស្រុកអូរយ៉ាដាវ ហើយមានបែបនោះត្រូវលប់បំបាត់មិនឲ្យមានទេ ព្រោះវាអាចមានចោរកម្ម អំពើហឹង្សាក្នុងគ្រួសារ ។

ជុំវិញបញ្ហាចោទប្រកាន់ខាងលើនេះលោក សុខ គឹមសាន នឹងលោក និន ចាន់ដារា ហៅយ៉ាត អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺបានទេដោយពុំមានលេខទូរស័ព្ទទាក់ទង។

ប្រជាពលរដ្ឋនៅខេត្តរតនគិរី នឹងរងចាំមើលថាតើអាជ្ញាធរខេត្តរតនគិរីនឹងមានចំណាត់ការយ៉ាងណាចំពោះសង្វៀនជុលមាន់ដុះស្លែររបស់លោក សុខ គឹមសានខាងលើនេះ៕ ជាយដែន

Loading...