អាជ្ញាធរខេត្តស្ទឹងត្រែងបានឲ្យតម្លៃទៅលើដើមត្នោតហើយចាត់ទុកថា ជានិមិត្តរូប និងជាអត្តសញ្ញាណជាតិរបស់កម្ពុជា

ខេត្តស្ទឹងត្រែង៖ គ្រាប់ត្នោតរាប់ពាន់ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង បាននាំយកទៅដាំនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ឡាវ ដើម្បីកំណត់បាននូវអត្តសញ្ញាណជាតិមួយដែលមានវប្បធម៌ អរិយធម៌ ដ៏ឧត្តុងឧត្តម ខ្ពង់ខ្ពស់ ដែលដូនតាខ្មែរបានបន្សល់ទុកឲ្យ ហើយនៅពេលនេះ គ្រាប់ត្នោតត្រូវបានជ្រើសរើសយកមកធ្វើជាខណ្ឌសីមាខ្មែរ តាមរយះការដាំកាលពីថ្ងៃ៦មិថុនាម្សិលមិញនេះ។

អភិបាលខេត្តស្ទឹងត្រែង លោកម៉ុម សារឿន បានដឹកនាំមន្ត្រីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធទាំង៣របស់ខេត្ត និងប្រជាពលរដ្ឋ នាំយកគ្រាប់ត្នោតរាប់ពាន់គ្រាប់ ទៅដាំនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រជួរមុខ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

នៅក្នុងឧិកាសនោះ លោកអភិបាលខេត្ត បានបំផុតដល់មន្ត្រីរាជការក្រោមឧិវាទ និងប្រជាពលរដ្ឋទាំងអស់ ឲ្យចេះស្រឡាញ់ និងថែរក្សាដើមត្នោត ព្រោះត្នោតមានសារៈប្រយោជន៍ច្រើនយ៉ាង ហើយត្រូវបានដូនតាខ្មែរបានបន្សល់ទុកឲ្យ ដើម្បីកំណត់បាននូវអត្តសញ្ញាណជាតិមួយ ដែលមានវប្បធម៌ផូរផង់ ដោយគ្មានជាតិណាអាចកាឡៃថា ដីដែលមានដើមត្នោតដុះនោះ ជាដីរបស់គេបានឡើយ។

លោកអភិបាលខេត្ត បានថ្លែងបញ្ជាក់ថា ដើមត្នោតក៏អាចកំណត់បាននូវអត្តសញ្ញាណមួយច្បាស់លាស់ដែរ ប្រសិនបើទីណាមានដើមត្នោតដុះ ទីនោះប្រាកដជាបង្ហាញឲ្យឃើញថា ជាដីរបស់ខ្មែរ ហើយពលរដ្ឋខ្មែរគ្រប់រូប បានចាត់ទុកថា ដើមត្នោតគឺជាគ្រាប់ពូជ និងជាអាយុជីវិតរបស់ជាតិ ដូច្នេះ យើងទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាដើមត្នោតឲ្យបានគង់វង្ស។

លោក បានណែនាំដល់ប្រជាពលរដ្ឋ ពិសេស មាតាបិតា ជាអាណាព្យាបាលគ្រប់ គ្រង ថែទាំកូនចៅ ដែលរស់នៅជិតខ្សែបន្ទាត់ព្រំដែន នៅឆ្ងាយដាច់ស្រយាលពីទីប្រជុំជន ត្រូវចេះមើលទុកដាក់កូនចៅឲ្យមានសុខភាពល្អ ព្រោះត្បិតតំបននេះ សំបូរទៅដោយព្រៃឈើក្រាស់ៗ វាជាជម្រកសត្វមុសខ្លា និងមុសជាច្រើនប្រភេទទៀត ហើយគឺជាភ្នាក់ងារចម្លងមេរោគ ពីសត្វទៅមនុស្ស បង្កជាជម្ងឺរគ្រុនចាញ់ ឬគ្រូឈាមបានយ៉ាងងាយ ។ដូច្នេះ ត្រូវតែប្រុងប្រយ័ត្ន ធ្វើអនាម័យទាំងពេលហូបអាហារ និងទាំងពេលគេង ទើបការពារការឆ្លងជម្ងឺរ និងមេរោគទាំងនោះបាន ហើយក៏មិនធ្វើឲ្យយើងខាតបង់ នូវថវិកានោះថែមទៀតផង។

សូមជម្រាបថា នេះជាលើកទី១ហើយ ដែលអាជ្ញាធរខេត្តស្ទឹងត្រែង បានយកចិត្តទុក ដាក់ និងគិតគូលើកិច្ចការងារព្រំដែន រារាំងរាល់ការប៉ុនប៉ង នូវការរំលោភបំពានមកលើអធិបតេយ្យភាពកម្ពុជា តាមរយះការដាំដើមត្នោតធ្វើជាគោល នៃអត្តសញ្ញាណជាតិខ្មែរ ៕ បក្សីជាយដែន

007
006

005

004

003 copy copy

Loading...

Leave a Reply

Your email address will not be published. Required fields are marked *