អាជ្ញាធរខេត្តស្ទឹងត្រែងនាំយកអំណោយទៅឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

ខេត្តស្ទឹងត្រែង ៖ប្រជាពលរដ្ឋនៅក្នុងភូមិចំនួនពីរ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ស្ថិតនៅភាគឥសាន្តប្រទេស និងមាន ព្រំប្រទល់ជាប់ជាមួយប្រទេសឡាវ បានទទួលរងនូវឥទ្ធិពលខ្យល់លន្ត្រាក់ ធ្វើឲ្យផ្ទះរបស់ពួកគាត់២២ខ្នង បានរងនូវការខូចខាត របើកដំបូល និងទ្រេតសសរ។
កាលពីង្ងៃ២១មេសាម្សិលមិញនេះ អភិបាលរងខេត្ត លោកជា ថាវរិទ្ធ និងក្រុមការងារសាខាកាកបាទក្រ ហមខេត្ត បាននាំយកអំណោយទៅ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ២២ គ្រួសារ ស្ថិតនៅក្នុងភូមិពីរ គឺភូមិបានហ៊ួយ និងភូមិដនឡូង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹង ត្រែង។
អភិបាលរងខេត្តស្ទឹងត្រែង លោកជា ថាវរិទ្ធ បានថ្លែងផ្តាំផ្ញើដល់ប្រជា ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ទាំង២២គ្រួសារ ត្រូវធ្វើការប្រុងប្រយ័ត្នជាប់ជានិច្ច។

index

index2

index3

index4

index5

Loading...

Leave a Reply

Your email address will not be published. Required fields are marked *