អាជ្ញាធរឃុំកែវផុសជួយជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព

ខេត្តព្រះសីហ ៖ លោកនង ឌីណារ៉ា មេឃុំកែវផុស បានឱ្យដឹងថា ប្រជាពលរដ្ឋភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំនួន៣៥ គ្រួសារ កំពុងរងការលិចលង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ និងសត្វពាហនៈ ដោយសារជំនន់ទឹកភ្លៀងកាលពីព្រឹកព្រលឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥។

លោក នងឌីណារ៉ា បានឱ្យដឹងថា ទឹកជំនន់នេះ ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឱ្យ មានជំនន់ទឹកភ្លៀងបានកើតឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែសីហា ២០១៥ តែជំនន់ទឹកភ្លៀងនេះមិនបណ្តាលឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋឡើយ។
មេឃុំរូបនេះបានបន្តថា ថ្វីត្បិតមិនមានជនរងគ្រោះដោយសារទឹកជំនន់កើតមានឡើងធ្វើឱ្យ លេចផ្ទះសម្បែង និងដំណាំ ខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់ជាច្រើន ជាពិសេសមាន់ ទា ត្រូវបានរសាត់អណ្តែតទៅតាមទឹកផងដែរ។

លោកមេឃុំកែវផុសបានឱ្យដឹងទៀតថា ប្រសិនបើភ្លៀងរាំងប្រជាពលរដ្ឋអាចចូលមក រស់នៅ ក្នុងផ្ទះសម្បែងវិញបាន តែប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ទៀតនោះ ប្រជាពលរដ្ឋត្រូវរស់នៅ លើទួលសុវត្ថិភាព លោកនឹងបន្តរកជំនួយជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដើម្បីយកមកជួយពួកគាត់បានទាន់ពេលវេលា៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *