អាជ្ញាធរឃុំអន្លង់វែងអំពាវនាវនិងបំផុសឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈចូលរួមដាំកូនឈើគ្រាដែលដើមឈើធំៗត្រូវគេមើលឃើញថាបាននឹងកំពុងបាត់បង់

ខេត្តឧត្តរមានជ័យ៖ ដើមឈើច្រើនប្រភេទ និងច្រើនពាន់ដើម ត្រូវបានគេនាំយកទៅដាំនៅតាមដងផ្លូវកា្រលគ្រួសក្រហម១ខ្សែ តភ្ជាប់ពីផ្លូវជាតិ ចូលទៅកាន់ភូមិដាច់ស្រយាលមួយដើម្បីជួយលើកសម្រស់បរិស្ថាន និងទុកឲ្យកូនចៅជំនាន់ក្រោយ បានស្គាល់ពីតម្លៃរុក្ខជាតិមានតម្លៃ ដែលដើមឈើទាំងនោះ នៅគ្រាបច្ចុប្បន្ននេះ ត្រូវគេមើលឃើញថា អាចនឹងរលាយបាត់ឈ្មោះ ក្រោមស្នាដៃមេឈ្មួញមានលុយ និងអំណាច កាប់ធ្វើជំនួញ ដោយគេសង្ស័យថា អាចមានការឃុបឃិតគ្នាជាប្រព័ន្ធនោះមក ។

នៅថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០១៦ កូនឈើច្រើនប្រភេទ និងច្រើនពាន់ដើម ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ រួមជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ នាំយកទៅដាំនៅអមសងខាងផ្លូវក្រាលគ្រួស ក្រហម១ខ្សែ មានប្រវែង៦គីឡូម៉ែត្រ ចាប់ពីចំណុចកែងផ្លូវជាតិ៦៧B ចូលទៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

នាយផ្នែករដ្ឋបាលព្រៃឈើអន្លង់វែង លោកឃុន ប៊ុនហេង បានលើកឡើង អំពីគុណប្រយោជន៍ព្រៃឈើ ក៏ដូចជាការផ្លាស់ប្តូរ ពីការបម្រែបម្រួលអាកាសធាតុ នៅលើពិភពលោក ក្រោយពេលបាត់បង់ព្រៃឈើនោះមក។ លោកថា ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះស្រ ឡាញ់ធនធានធម្មជាតិ និងរុក្ខាមានតម្លៃដែលដូនតាយើង បានបន្ស់ទុកជាកេរ្តិ៍មរតកឲ្យយើងគ្រប់ៗគ្នា ហើយយើងត្រូវចូលរួមដាំដើមឈើឡើងវិញ ឲ្យបានគ្រប់ៗគ្នា មិនថានៅទីកន្លែងណានោះទេ ព្រោះព្រៃឈើជាសម្បត្តិដ៏មានតម្លៃមហិមារបស់ជាតិ និងជារបស់យើងទាំងអស់គ្នា។

តំណាងអាជ្ញាធរឃុំនិងប្រជាពលរដ្ឋដែលបានចូលរួមដាំកូនឈើនោះ លោកជួន រតនាវង្ស បានអំពាវនាវ និងធ្វើការបំផុសដល់ប្រជាពលរដ្ឋ ប្អូនៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ។ល។ ត្រូវនាំគ្នាដាំកូនឈើឲ្យបានច្រើន ស្របពេលដែលដើមឈើមានតម្លៃជាច្រើនប្រភេទ បាន និងកំពុងឈានទៅរកការបាត់បង់ និងផុតពូជ តាមរយះការកាប់បំផ្លាញ ពីសំណាក់មេឈ្មួញមានលុយ អំណាច និងបុណ្យសក្តិធំៗ យកលុយមកដាក់ជាប្រយោជន៍ផ្ទាល់ខ្លួន ហើយធ្វើជាតិខាតបង់ថវិកាជាច្រើន ពីការកាប់ឈើធ្វើជំនួញនេះ។ ដូច្នេះ យើងជាពលរដ្ឋ ត្រូវស្គាល់និងឲ្យទៅលើតម្លៃព្រៃឈើ ព្រោះព្រៃឈើមិនមែនជារបស់បុគ្គលណាម្នាក់នោះទេ គឺរបស់យើងទាំងអស់គ្នា ។ លោកជួន រតនាវង្ស បានផ្តាំងផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវជួយថែរក្សាដើមឈើដែលទើបដាក់ដាំថ្មីនេះ ឲ្យបានគង់វង្ស ៕ បក្សីជាយដែន

13445973_2453058

13467754_2453058

13467543_2453059

13467255_2453058

Loading...

Leave a Reply

Your email address will not be published. Required fields are marked *