អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវគ្រប់អាជ្ញាធរនិងប្រជាពលរដ្ឋចូលរួមទប់ស្កាត់គ្រឿងញៀននៅតាមសហគមន៍

ភ្នំពេញ៖ ពិធីអបអរសាទេ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៏គ្មានគ្រឿងញៀន» នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ។ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក នាយឧត្តមសេនីយ៏ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោក នាយឧត្តមសេនីយ៏ កែ គឹមយ៉ាន មានប្រសាសន៍ថា មហាសន្និបាទអង្គការសហប្រជាតិឆ្នាំ១៩៨៧ សម្រេចកំណត់យក ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទផ្សេង ៗ ដើម្បី ជាការដាស់តឿន និងក្រើនរំលឹកដល់ជនគ្រប់ៗរូប ឲ្យយល់ដឹងពីផលបះពាល់ និងគ្រោះថ្នាក់នានា បង្កឡើងដោយគ្រឿងញៀន និងបំផុលស្មារតី ឲ្យប្រជាពលរដ្ឋចូលរួម សហការជាមួយសមត្ថកិច្ច យកចិត្តទុកដាក់នឹងចូលរួមយ៉ាងសកម្មថែមទៀត ក្នុងគ្រប់សកម្មភាពដែលគាំទ្រដល់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងផ្ទាល់ និងដោយប្រយោល ។ ក្នុងនាមប្រទេសសមាជិកអង្គការសហប្រជាតិកម្ពុជាបានចូលរួមនិងគាំទ្រយ៉ាងពេញទំហឹងគ្រប់យុន្តការ និងសកម្មភាព ទាំងក្នុងក្របជាតិ អនុតំបន់. តំបន់ និងអន្តរជាតិ ។

លោកនាយតឧត្តមសេនីយ៍ បានបន្តថា ការប្រារព្ធទិវាដ៏មានអត្ថន័យថ្ងៃនេះ គឺការបង្ហាញឲ្យឃើញកាន់តែច្បាស់ ពីឆន្ទះដ៏មោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានតស៊ូយ៉ាងប្តូរផ្តាច់ បង្ការទប់ស្កាត់ និងបង្រ្កាប់ឲ្យខានតែបាន នូវរាល់បញ្ហា ក៏ដូចជាបទល្មើសដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ។

សូមបញ្ជាក់ដែរថា៖ ការដុតបំផ្លាញគ្រឿងញៀន នាទិវាអន្តរជាតិ ប្រយុធ្ធប្រឆាំគ្រឿងញៀន នាថ្ងៃនេះ រួមមាន វត្ថុតាងរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកណ្តាល ដែលគណៈកម្មការយើងខ្ញុំបានរៀបចំរួចជាស្រេច តាមលក្ខណៈ បច្ចេកទេស និងសុវត្ថិភាព នៅចំពោះមុខគណៈអធិបតី និងអង្គពិធី បានដកហូតចេញពី៖

-សំណុំរឿង ព្រហ្មទណ្ឌចំនួន ៩របស់សាលាដំបូងរាជធានីភ្នំពេញ ដែលមានគ្រឿងញៀនសរុបចំនួន ៦៣គីឡូ ៧៨៥ក្បៀស ៦៦ក្រាម ។ -សំណុំរឿង ព្រហ្មទណ្ឌចំនួន ១១០ របស់សាលាដំបូងខេត្តកណ្តាល ដែលមានគ្រឿងញៀន សរុបចំនួន ៤៣២,៥៤ក្រាម ។ -គ្រឿងញៀនសរុបដែលត្រូវដុតបំផ្លាញ នៅក្នុងអង្គពិធីនេះ មានចំនួន ៦៤គីឡូ ១៩១ក្បៀស២ក្រាម ។ សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ គណៈកម្មការធ្លាប់បានធ្វើការដុតបំផ្លាញ គ្រឿងញៀន អស់មួយចំនួនធំ វត្ថុតាងគ្រឿងញៀនដ៏ច្រើន ដែលនឹងត្រូវដុតបំផ្លាញក្នុងពេលនេះ គឺជាទ្ធផលដែលសមត្ថកិច្ច បានបង្ក្រាប និងចាប់យកនៅក្នុងឆ្នាំ២០១៧ ហើយក៏ជាលទ្ធផល នៃការអនុវត្ត ផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ លើកទី២ និងទី៣ ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ។

សកម្មភាពទាំងអស់នេះ គឺជាព្រឹត្តិការណ៍ ដ៏ធំលើកទី៣ ដែលបង្ហាញ ឲ្យសាធារណជន និងប្រជាពលរដ្ឋ បានឃើញថា សមត្ថកិច្ចបានធ្វើការដុតបំផ្លាញ វត្ថុតាងជាច្រើន ដែលបានបង្ក្រាបបាន នាពេលកន្លងមក ។ មានមាតិជាច្រើនបានលើកឡើងថា សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀន បានហើយមិនដឹងជាយកតៅណា? នេះគឺជាសាឆ្លើយតប និងជាសកម្មភាព ដែលបង្ហាញឲ្យឃើញវត្ថុតាងគ្រឿងញៀន ដែលបង្កហានិភ័យ និងភាពអន្តរាយ ត្រូវបានដុតបំផ្លាញចោលនាំឱកាស តិវាគ្រឿងញៀនអន្តរជាតិលើកទី១៩ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ។ បរិមាណគ្រឿងញៀនដ៏ច្រើននេះ ប្រសិនបើយើងបង្ក្រាបមិនទាន់ពេលនោះ វាបង្ករផលប៉ះពាល់ ដល់សុភាពប្រជាពលរដ្ឋ ជាបិសេសក្នុងស្រទាប់យុវវ័យ រាប់ពាន់នាក់ហើយបើគិតជាទឹកប្រាក់មានប្រមាណជាង ២លានដុល្លារអាមេរិក ៕

 

Loading...