អាជ្ញាធរជាតិអប្សរានឹងជួសជុលស្ពានបណ្តែតទឹកមុខអង្គរវត្តនាយប់ពីថ្ងៃទី១១-១២ឧសភាននេះ

(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹង ដល់ក្រសួង ស្ថាប័នជាតិ អង្គការ សមាគមន៍ ជាតិ និងអន្តរជាតិ និងអាជ្ញាធរដែនដី អំពីការថែទាំស្ពានបណ្តែតទឹកនៅខាងមុខប្រាសាទអង្គរវត្ត ដើម្បីធានាបាននូវសុខសវត្ថិភាព ភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងស្ពានបណ្តែតទឹកនេះ ចូលទៅទស្សនា ប្រាសាទអង្គរវត្ដ។ នៅបើយោងតាម សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលបានចេញផ្សាយកាលពីថ្ងៃទី០៩ខែឧសភាឆ្នាំ២០២០កន្លងទៅ។

អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ដើម្បីថែទាំស្ពានបណ្តែតទឹកនៅខាងមុខប្រាសាទអង្គរវត្ត អាជ្ញាធរនឹងធ្វើការជួសជុលស្ពាននេះនៅពេលយប់គឺចាប់ពីថ្ងៃទី១១ដល់១២ខែឧសភាឆ្នាំ២០២ ចាប់ពីវេលាម៉ោង០៦ល្ងាចរហូតដល់ម៉ោង១២យប់។ ដែលមានសកម្មភាពដូចខាងក្រោម៖ ១-ការងារលាប់ថ្នាំការពារបង្កាន់ដៃស្ពានឈើកម្ពស់១.៥០ម មានរបារឈើ៣ជួរ និងបង្គោលបង្កាន់ដៃ(ខាងលិតខាងកើត)។

២-ការងារលាប់ថ្នាំការពារសសរឈើគគីកម្ពស់ ៤.៥ម ទំហំ ២៥០×២៥០ = ១២ដើម. កម្ពស់៣ម ស្មើនឹង៤ដើម កម្ពស់១ម ស្មើនឹង៨ដើម និងឃ្នាបឈើ៨ដើម នៅក្រោមស្ពានខាងកើត និង ខាងលិច ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ ៖

Loading...