អាជ្ញាធរជាតិអប្សរា ចែកកូនឈើដល់សាធារណជន ប្រមាណជិត៥ម៉ឺនដើម

(ខេត្តសៀមរាប)៖ ជាងមួយខែនៃយុទ្ធនាការដាំ និងចែកចាយកូនឈើក្នុងរដូវវស្សាឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា បានចែកចាយកូនឈើគ្រប់ប្រភេទ ដល់សាធារណជន និង មន្ទីរ អង្គភាពរដ្ឋ ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ។

យុទ្ធនាការចែកចសយកូនឈើ របស់អាជ្ញាធរជាតិអប្សរា នេះ មានកូនឈើកម្រជាច្រើនប្រភេទ ដូចជា៖ គ្រញូង ធ្នង់ បេង ច្រេស ឈើទាល គគីរ កកោះ រំដួល គុយ សិរមាន់ ផ្កាក្ងោក ផ្កាឥន្ទនេល ដើម្បីឲ្យស្ថាប័នរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅបានចំនួនជិត៥មុឺនដើម ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការស្តារ និងបង្កើនគម្របព្រៃឈើឲ្យប្រសើរឡើងវិញ ទាំងក្នុងតំបន់សៀមរាប អង្គរ និងតាមបណ្តាខេត្តនានា។ នេះបើយោងតាមការចេញផ្សាយរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០នេះ។

អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា កូនឈើកម្រខាងលើត្រូវបានបែងចែកទៅ – មន្ទីរបរិស្ថានខេត្តសៀមរាប ចំនួន៣,០០០ដេីម – ទីបញ្ជាការយោធភូមិភាគ៤ ចំនួន៥,០០០ដើម
– រដ្ឋបាលស្រុកបន្ទាយស្រី ចំនួន១,៥០០ដើម
– រដ្ឋបាលស្រុកក្រឡាញ់ ចំនួន៣,០០០ដើម
– សាលាសង្កាត់គោកចក ចំនួន១,៥០០ដើម
– មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចំនួន៣,៣០០ដើម
– ធនាគារជាតិនៃកម្ពុជា ចំនួន៨៥០ដើម
– ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ចំនួន១០,៧០០ដើម
– ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ(ទឹកអូគូលែន) ចំនួន២,០០០ដើម
ក្រៅពីនោះមានសាលារៀន វត្តអារាម ក្រុមហ៊ុន អង្គការ សហគមន៍ និងប្រជាពលរដ្ឋចំនួន១៦,៩៨០ដើមទៀត៕

Loading...