អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរណ៍ រោងទងជាន់ទី២ នៅទីតាំងមុខខាងជើង ប៉ែកខាងលិចប្រាសាទបាយ័ន្ត

សៀមរាបៈ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹង ដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថាៈ ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នឹងបិទចរា ចរណ៍ រោងទងជាន់ទី២​ នៃមុខខាងជើង ប៉ែកខាងលិចប្រាសាទបាយ័ន្ត បណ្តោះអាសន្ន។

មន្រ្តីជំនាញអាជ្ញាធរអប្សរា បានអោយដឹងថាៈ ការបិទនេះ គឺដើម្បីជួសជុលកម្រាលថ្ម នៅជ្រុងនីរតី នៃជាន់ទី៣ និងទល់ទ្រ ចំណុចមួយចំនួន ដែលប្រឈមនឹងគ្រោះថ្នាក់ នៅជាន់ទី១ និងទី២ នៃប្រាសាទបាយ័ន្ត។ ការបិទចរាចរណ៍នេះដែរ ធ្វើឡើង ក្នុងគោលបំណងថែទាំ និងការពារប្រាសាទ ក៏ដូចជា ដើម្បីធានានូវ សុខសុវត្ថិភាព ភ្ញៀវទេសចរជាតិ – អន្តរជាតិ។

ទន្ទឹងនឹងនោះដែរ អាជ្ញាធរជាតិអប្សរា សង្ឃឹមថា ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទាំងអស់ នឹងយោគយល់ ហើយចូលរួមសហការ បានយ៉ាងល្អប្រសើរ ដើម្បីភាពរលូន នៃដំណើរការ អភិរក្សសម្បត្តិដូនតា ទាំងអស់គ្នា៕

Loading...