អាជ្ញាធរយួនជិះម៉ូតូឆ្លងដែនខ្មែរចូលហាមឃាត់មិនឲ្យត្រាក់ទ័រឈូសឆាយដីធ្វើផ្លូវ

ខេត្តកំពត ៖ សេចក្តីរាយការណ៍បានឲ្យដឹងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ថា គេឃើញ​​អាជ្ញាធរយួន​បាន​​ជិះ​ម៉ូតូ​ឆ្លង​ដែន ​មក​ហាមឃាត់​ត្រាក់ទ័ររបស់​​ម្ចាស់​កា​ស៊ី​​ណូ​ «សាន់​រ៉ា​យ»​ ដែល​មា​ន​ទី​​តាំង​​នៅ​ជិត​ច្រកព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ ​ក្នុងភូមិ​ថ្កូវ ឃុំប្ញ​ស្សីស្រុក​​ខាងលិច​ ស្រុក​កំពង់ត្រាច​ (​(ចំណុច​ផ្លូវ​ចូល​​ទៅ​កាន់កា​ស៊ី​​ណូ​សាន់​រ៉ា​យ​)​ មិនឱ្យ​​ត្រាក់ទ័​រ​ឈូសដីនោះឡើយ ។

ទង្វើរបស់ក្រុមនគរបាលយួនបែបនេះ​ ត្រូវគេឃើញនគរបាលវរសេនា​តូចលេខ​601 ការពារព្រំដែនគោកនៃកម្ពុជាបានចុះមកពិនិត្យមើលផងដែរ ប៉ុន្តែគេមិនដឹងថា មានដំណោះស្រាយបែបណាចំពោះទង្វើរបស់ពួកបរទេសនោះឡើយ ។

ប្រភពព័ត៌មានពីលោក​ប៊ូ​ សមសក្តិ​ អតីតស្នងការរង​នគរបាល​ខេត្តកំពត ​និង​ជា​ម្ចាស់​កា​ស៊ី​​ណូ​ បាន​ប្រាប់​ប្រភពព័ត៌មានឱ្យ​​ដឹង​ថា ​ផ្លូវ​ដែល​ឈួ​ស​ឆាយ​ចូល​ទៅ​កាន់កា​ស៊ី​ណូ​នេះ​ គឺ​ជា​ផ្លូវ​អ្នក​មុន​ៗ​ បាន​ចាក់​ដី​ធ្វើ​ផ្លូវ​នេះ​​ជា​យូរ​​ឆ្នាំ​ហើយ ​តែ​ចុង​ក្រោយ​ផ្លូវ​នេះ ​បាន​ខូចខាត​អស់​ទៅ​វិញ​ ហើយ​ឥឡូវនេះ​ គាត់​បាន​ជួល​ត្រាក់ទ័រ​​គេ​មក​ឈួ​ស​ឆាយ​ជួសជុល​ ស្រាប់តែ​មាន​ខាងនគរបាលយួន​​ជិះ​ម៉ូតូ​ឆ្លង​ដែន​ ចូលមក​ឃាត់​មិន​អោយ​ឈួ​ស​ទៅ​វិញ​ ។

លោក​​ប៊ូ​ សមសក្តិ​បានបន្ត​ថា ​ការ​ជួសជុល​ផ្លូវ​នេះ ​មិន​ត្រឹមតែ​ចូល​ទៅ​កាន់កា​ស៊ី​​ណូ​នោះ​ទេ​ សំខាន់​គឺ​សម្រាប់​ប្រជា​ពលរដ្ឋ​​​នៅ​ភូមិ​ថ្កូវ​ ក៏​​អាច​ដើរ​​បាន​ដែរ​ មិនគួរណាត្រូវពួកយួនមកហាមឃាត់​ ។ ​លោក​​​ឆ្ងល់​ថា ​ធ្វើ​​​នៅ​លើ​ដី​ខ្មែរ​សោះ​ ហេតុ​អ្វីក៏​​មាន​សភាព​ការ​ណ៍​បែប​​នេះ​ ហើយ​ត្រង់​ចំណុច​នោះ​ បាន​បោះបង្គោល​ព្រំដែន​រួចរាល់​ អស់​ដែរ​ហើយ​ ។

ទោះជា​បែប​ណា​ ម្ចាស់​កាស៊ី​​ណូ​ គឺ​លោក​ប៊ូ​ សមសក្តិ​ បាន​ខកចិត្ត​និង​ការ​ធ្វើ​ផ្លូវ​ទៅ​កាន់កា​ស៊ី​ណូ​​របស់​​ខ្លូ​ន​មិន​បាន​សំរេច​ ដោយសារ​ភាគី​វៀតណាម​មក​ហាមឃាត់ ​។ ​

មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក​បា នលើកឡើងកាលពី​ថ្ងៃ​ទី៥ ខែកុម្ភៈដេរថា ​ការ​​ឈួ​ស​ឆាយ​ធ្វើ​ផ្លូវ​ទៅ​កាន់កា​ស៊ី​ណូ​នោះ​ វាកៀ​កកិត​ព្រំដែន​ពេក​ ។

ពាក់ព័ន្ធបញ្ហានេះ ប្រជាពលរដ្ឋរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលតែម្តង ត្រូវដោះស្រាយយ៉ាងដូចម្តេច ។ រាស្ត្រឆ្ងល់ថា ហេតុអ្វីបានជនបរទេសសោះមានសិទ្ធិឆ្លងដែនចូលដីខ្មែរ ហើយហាមឃាត់ខ្មែរមិនឲ្យឈូសឆាយដីធ្វើផ្លូវ ខណៈដែលបង្គោលព្រំដែនខណ្ឌសីមាវាស់វែង បែងចែករួចរាល់អស់ហើយនោះ? ៕

Loading...