អាជ្ញាធររាជធានីភ្នំពេញ គ្រោងធ្វើរបងថ្ម រៀបការ៉ូឡាជិត ១គីឡូម៉ែត្រ នៅតាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្ស៊ី មុខគណៈរដ្ឋមន្ត្រី

(ភ្នំពេញ) ៖ ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពស្រស់ស្អាត និងមានសណ្ដាប់ធ្នាប់ល្អ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនារបងថ្មនឹងការរៀបការ៉ូឡា នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ដោយចាប់ពីស្ថានីយប្រេងឥន្ទនៈ តូតាល់ រហូតដល់ស្តុបវត្តនាគវ័ន។ នេះបើតាមការបញ្ជាក់របស់ឯ.ឧ ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ក្នុងដំណើរចពិនិត្យ ស្ថានភាពកំណាត់ផ្លូវសហព័ន្ធរុស្សី កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ ។

ក្នុងឱកាសចុះពិនិត្យ ចិញ្ចឹមផ្លូវ សហព័ន្ធរុស្សីនៅដែរ ឯ.ឧ . អភិបាល រាជធានីភ្នំពេញ បានពិនិត្យមើលស្ថានភាពជាក់ស្ដែង នឹងបានសំណូមពរដល់ ប្រជាពលរដ្ឋ មេត្តាយោគយល់និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ជុំវិញគម្រោងស្ថាបនារបងថ្មមួយនេះឡើង ដោយហេតុថា កំណាត់ផ្លូវមួយនេះ មិនមានផ្លូវថ្មើជើងដើរទេ ។ ដូច្នេះយើងនឹងធ្វើអោយមានចិញ្ចើមសម្រាប់អ្នកថ្មើជើងដើរអោយបានស្អាត សមជាទីក្រុងដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមការបញ្ជាក់ពី មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលបានចុះទៅពិនិត្យទីតាំងខាងលើជាមួយ ឯ.ឧ. អភិបាលរាជធានី បានបញ្ជាក់ឲ្យដឹងថា គម្រោងនៃការរៀបចំសាងសង់របងថ្ម នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខនឹងទីស្ដីការគណៈរដ្ឋមន្ត្រីនេះរដ្ឋបាលរាជធានីភ្នំពេញ គ្រោងធ្វើ ជាពីរដំណាក់កាលដោយតំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តការដ្ឋានចេញពីតារាសាំងតូតាល់ដល់ផ្លូវR៦ (ស្តុបក្តាន់២) មានប្រវែង ៦៥០ម៉ែត្រកម្ពស់ ២ម៉ែត្រ ។

តំណាក់ការទីចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះ រហូតដល់ទប់វត្តនាគវ័ន្តដែលមានប្រវែង៤៣៧ ម៉ែត្រ។ មន្ត្រីដដែលបានបញ្ជាក់ថា ការធ្វើរបងថ្ម ជាមួយនឹងការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើងខាងលើនេះ ឯ.ឧ. អភិបាលរាជធានីភ្នំពេញ ធ្វើឡើងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ី ជាផ្លូវមួយដែលភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ ដូច្នេះដាច់ខាតត្រូវតែរៀបចំផ្លូវនេះឲ្យមានសោភណ្ឌភាពនិងសណ្ដាប់ធ្នាប់ល្អប្រសើរ ៕

Loading...