អាជ្ញាធរសម្រេចបើកឲ្យដំណើរការធម្មតាឡើងវិញផ្ទះបងប្អូនប្រជាពល រដ្ឋដែលអាជ្ញាធរខេត្តបានឃ្លុំ ដើម្បីយកសំណាកនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម

សៀមរាប​ ៖ ក្រោយតេស្តសំណាក ទទួលបានលទ្ធផលអវិជ្ជមាននោះ អាជ្ញាធរបានសម្រេចបើក ឲ្យដំណើរការឡើងវិញ ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរខេត្ត​សៀមរាប​បាន​ឃ្លុំ ដើម្បី​យក​សំណាក នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខណដែលការបើកឲ្យដំណើរការឡើងវិញនោះគឺធ្វើឡើង​នៅ​យប់​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១​នេះ​។ ការបើក​ឱ្យ​ប្រជាពលរដ្ឋ​ចេញចូល​ធម្មតា​នេះ​គឺ​បន្ទាប់ពី​ឃ្លុំ​អស់​រយៈពេល​១៤​ថ្ងៃ​រួចមក​។

លោក​ទៀ សីហា អភិបាលខេត្ត​សៀមរាប​បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ភាពជោគជ័យ ជាមួយ​លទ្ធផល​ល្អ មិនមាន​ការឆ្លង​បន្ត​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រោយពី​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ពី​អ្នក​ផ្ទុក​ជំងឺ​នេះ គឺ​ដោយសារ ក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ដែល​បាន​ជួយ​ព្យាបាល ថែរក្សា ការពារ​សុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កន្លងមក និង​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​របស់​បងប្អូន​ប្រជាពលរដ្ឋ​នូវ​វិធានការ​ការពារ “៣​កុំ ៣​ការពារ​” នេះ​បាន​យ៉ាង​ល្អប្រសើរ ។

​លោកអភិបាលក៏បានថ្លែងនូវការសូម​កោតសរសើរ​ខ្ពស់​ដល់​ទឹកចិត្ត​ក្រុមគ្រូពេទ្យ​ទាំង​អស់ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ការការពារ តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល កុំ​ឲ្យ​ប៉ះ​ដល់​ក្រុមគ្រួសារ​របស់លោក​អ្នក​ឲ្យ​សោះ​៕​

Loading...