អាជ្ញាធររាជធានីភ្នំពេញ៖ ក្នុងករណីមិនអនុវត្តតាម រដ្ឋបាលខណ្ឌទាំង១៤ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនៅថ្ងៃទី 20 ខែមីនាឆ្នាំ 2021 បានជូនដំណឹងមួយសម្រេចផ្អាករាល់អាជីវកម្មអ៊ីនធើណិតនៅទូទាំងរាជធានីភ្នំពេញ ដោយអាស្រ័យថា កាលពីពេល ថ្មីៗនេះ មានអ្នក វិជ្ជមាន ជំងឺ កូ វី ដ -១៩ បាន ឆ្លង ចេញពី ទីតាំង អាជីវកម្ម វិស័យ នេះ ។

លិខិតជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋបាល រាជធានី ភ្នំពេញ មាន កិត្តិយស សូមជម្រាប ជូនដំណឹង ដល់ បងប្អូន ម្ចាស់ អាជីវកម្ម សេវា អឺ ន ធើ ណេ ត វិស័យ ព័ត៌មាន ក្នុងភូមិ សា ស្រ្ត រាជធានី ភ្នំពេញ និង គណៈ បញ្ជាការ ឯកភាព រដ្ឋបាល ខណ្ឌ ទាំង ១៤ ជ្រាប ថា ដោយ បច្ចុប្បន្ន ស្ថានភាព នៃ ការ ឆ្លង និង ការ រីក រាលដាល ជំងឺ កូ វី ដ-១៩ ក្នុង ព្រឹត្តិការណ៍ “ សហគមន៍ ២០ កុម្ភៈ ” មិនទាន់ បាន បិទ បញ្ចប់ នៅឡើយ ហើយ ថ្មីៗនេះ មាន អ្នក វិជ្ជមាន ជំងឺ កូ វី ដ -១៩ បាន ឆ្លង ចេញពី ទីតាំង អាជីវកម្ម វិស័យ នេះ ផង ដែរ ។ ដើម្បី ចៀសវាង ការ ឆ្លង ជំងឺ កូ វី ដ -១៩ ក្នុង សហគមន៍ ទ្រង់ទ្រាយ កាន់តែ ធំ ទៅ ៗ រដ្ឋបាល រាជធានី ភ្នំពេញ សម្រេច ផ្អាក ដំណើរការ អាជីវកម្ម សេវា អ៊ុ ន ធើ ណេ ត វិស័យ ព័ត៌មាន នៅ ភូមិ សា ស្រ្ត រាជធានី ភ្នំពេញ ជា ប ណ្តោះ អាសន្ន ចាប់ពី ថ្ងៃ ជូនដំណឹង នេះ ត ទៅ រហូតដល់ មានការ ជូនដំណឹង ជា ថ្មី ។

ជាមួយគ្នា នេះ សូម បងប្អូន ប្រជាពលរដ្ឋ មេត្តា យកចិត្តទុកដាក់ អនុវត្ត នូវ វិធានការ របស់ ក្រសួងសុខាភិបាល និង អនុវត្ត តាម អនុសាសន៍ របស់ ស ម្តេ ច តេ ជោ នាយករដ្ឋមន្ត្រី ៣ ការពារ និង ៣ កុំ ក្នុង ការ ចូលរួម ទប់ស្កាត់ ការ រីក រាលដាល ជំងឺ កូ វី ដ -១៩ ឱ្យ បាន ខ្ជាប់ខ្ជួន ។

ទទួល បាន សេចក្តី ជូនដំណឹង នេះ សូម ម្ចាស់ អាជីវកម្ម អឺ ន ធើ ណេ ត វិស័យ ព័ត៌មាន ទាំងអស់ ក្នុង ភូមិសាស្ត្រ រាជធានី ភ្នំពេញ គណៈ បញ្ជាការ ឯកភាព រដ្ឋបាល ខណ្ឌ ទាំង ១៤ ត្រូវ អនុវត្ត តាម សេចក្តី ជូនដំណឹង នេះ ឱ្យ មានប្រសិទ្ធភាព ចាប់ពី ថ្ងៃ ជូនដំណឹង នេះ ត ទៅ ។ ក្នុងករណី មិន អនុវត្ត តាម សេចក្តី ជូនដំណឹង នេះ គណៈ បញ្ជាការ ឯកភាព រដ្ឋបាល ខណ្ឌ ទាំង ១៤ ត្រូវ ចាត់វិធានការ រដ្ឋបាល និង វិធានការ ច្បាប់ ឱ្យ មានប្រសិទ្ធភាព ។

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

Loading...