អាជ្ញាធរសម្រេចផ្អាក់ចរាចរណ៍កំណាត់ផ្លូវជាតិ ៤

ខេត្តកំពង់ស្អឺ៖ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅចំណុច ស្ពានអូរគគី ចន្លោះគីឡូម៉ែត១០៦ និង ១០៧ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ កំពុងមានជន់លិចទឹកភ្លៀងជន់លិច និងហូរកាត់ ដោយសារមានភ្លៀងធ្លាក់ខ្លាំងផ្នែកខាង យ៉ាងខ្លាំង កាលពីព្រឹកថ្ងៃច័ន្ទទី១៧ខែកក្កដាឆ្នាំ២០១៨នេះ។

ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថ ស្រុកកំពង់សិលាបានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៤ បានផ្អាកមិនឱ្យធ្វើចរាចរឆ្លងកាត់ នៅចំណុចស្ពានគរគី ព្រំប្រទល់ខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុ ព្រោះកំពុង ជន់លិចដោយទឹកភ្លៀងបានហូរកាត់ដែលមានកំពស់ទឹកលើផ្លូវប្រមាណ១ម៉ែត្រ គ្របដណ្តប់លើកំណាត់ផ្លូវនេះ ប្រវែងជិត១០០ម៉ែត្រ ដូចអាជ្ញធរខេត្តទាំង២ បានសម្រេចបង្វៀងចរាចរឆ្លងកាត់នឹងត្រូវបិទជាបណ្តោះអាសន្នដើម្បីសុវត្ថិភាព ។

ប្រភពដដែលបញ្ជាក់ថា ស្ពានអូរគគីរកំពុងត្រូវបានទឹក ហូរកាត់ពីលើស្ពានប្រហែល ១០០ម៉ែត្រ ខណៈដែល កន្លែងកើតហេតុអាជ្ញាធរកំពុងរៀបចំសណ្តាប់ធ្នាប់ និងបានស្នើដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរឆ្លងកាត់កំណាត់លើផ្លូវជាតិ៤ សូមពង្រាងផ្លូវជាបន្ទាន់ ៕

Loading...