អាជ្ញាធរស្រុកសណ្តាន់ រងការរិះគន់ពីប្រជាពលរដ្ឋរដ្ឋថាមិនចាត់ការ រថយន្ត ផ្ទុកលើសទម្ងន់ ធ្វើឲ្យខូចផ្លូវសាធារណៈ

ខេត្តកំពង់ធំ៖ ផ្លូវក្រាលគ្រួសក្រហម១ខ្សែ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ ឆ្ពោះមកកាន់ភូមិខោះ ផ្សារឃុំទំរីង ក្នុងស្រុកសណ្តាន់ ដែលគេដឹងថា មានប្រវែងជាង៩០គីឡូម៉ែត្រនោះ នៅគ្រានេះត្រូវគេមើលឃើញថា បាននិងកំពុងរងនូវការខូចខាត់យ៉ាងដំណំ ហើយអាជ្ញាធរ និងក្រុមមន្ត្រីជំនាញគ្រប់ប្រភេទ បានរងនូវការរិះគន់ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននោះថា មិនហ៊ានចាត់ការចាប់រថយន្តធន់ធំៗ ដែលផ្ទុកឈើ និងទំនិញនានាលើសទម្ងន់កម្រិតកំណត់ផាកពិន័យ យកថវិកាមកបង់ចំណូលចូលរដ្ឋនោះឡើយ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅគ្រាបច្ចុប្បន្ននេះ ផ្លូវ១ខ្សែមានប្រវែង៩១គីឡូម៉ែត្រ ដែលកំពុងប្រឈមនឹងការប្រេះបែកនេះ នៅរយះកាលកន្លងមក រាជរដ្ឋាភិបាល បានចំណាយថវិកាដ៏ច្រើនលើសលុប ដើម្បីស្ថាបនាផ្លូវនេះជូនប្រជាពលរដ្ឋ សម្រាប់ដឹកកសិផលនានាគ្រប់ប្រភេទ ពីទីជនបទដាច់ស្រយាលមកកាន់ទីផ្សារ អ្នកជម្ងឺរមកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ និងសិស្សសាលាមកកាន់សាលារៀនបានយ៉ាងងាយ តែឥឡូវផ្លូវនេះបានរងនូវការរលេះប្រេះដាច់ចេញពីគ្នា ដោយសាររថយន្តមានទម្ងន់យក្ស ដឹកឈើចេញពីតំបន់ព្រៃហាមឃាត់របស់រដ្ឋ ស្ថិតនៅក្នុងដែនដីរដ្ឋបាលស្រុកសណ្តាន់ ខេត្តកំពង់ធំ ជាប់ជាប្រចាំ ។

សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថា ប្រជាពលរដ្ឋបានរអ៊ូរទាំពេលពួកគាត់ធ្វើដំណើរឆ្លងកាត់ថា ផ្លូវ១ខ្សែនេះបានរងនូវការខូចខាតដោយសាររថយន្តដឹកឈើរបស់ឈ្មួញជាច្រើនបើកកិនសង្កត់ពីលើ ស្របពេលដែលស្ថានីយ៍ថ្លឹងរថយន្តអចល័តមួយ បាននិងកំពុងដំណើរការដាក់ថ្លឹង និងក្រុមមន្ត្រីនគរបាលជំនាញ កំពុងដាក់ទីតាំងត្រួតពិនិត្យចរាចរណ៍ នៅលើដងផ្លូវជាតិលេខ៦នោះផងដែរ ។ ស្ថានីយថ្លឹងរថយន្តនេះ មានទីតាំងនៅចំណុចឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

និងដឹកជញ្ជូនខេត្តកំពង់ធំ លោកជូ កូឡា បានបា្រប់តាមទូរស័ព្ទឲ្យដឹងថា លោកបានដឹងថា មានរថយន្តធន់ធំៗជាច្រើន បានដឹកឈើចេញពីតំបន់ព្រៃហាមឃាត់របស់រដ្ឋ ពិសេស តំបន់ព្រៃឡង់ បានផ្ទុកលើទម្ងន់កម្រិតកំណត់ បើកឆ្លងកាត់ផ្សារឃុំទំរីង ក្នុងស្រុកសណ្តាន់ និងស្រុកសន្ទុក មកកាន់កំពង់ថ្ម ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ធ្វើឲ្យផ្លូវក្រាលគ្រួសក្រហម១ខ្សែនោះ បានរងនូវការខូចខាតយ៉ាងពិតបា្រកដ ។ប៉ុន្តែ ការផ្ទុកលើសទម្ងន់នោះ រថយន្តទាំងនោះនៅផ្នែកខាងក្រោយឯណោះទេ គឺវាងផុតស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនោះហើយ ចំពោះរឿងនេះក្រសួងសាធារណៈការនិងដឹកជញ្ជូន បាននិងកំពុងស្នើសុំ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីដាក់ជញ្ជីងចល័តឡើងវិញ ហើយក្រសួងមានផែនការ ដាក់ពិន័យលើមន្ត្រីគ្រប់គ្រងជញ្ជីងណា ដែលឲ្យរថយន្តដឹកលើសទម្ងន់ចរាចរណ៍លើផ្លូវថ្នល់ ។

អភិបាលស្រុកសណ្តាន់ លោកឡង គីស៊ឹង លោកបានបា្រប់ឲ្យដឹងថា ការដឹកជញ្ជូនឈើរាល់ថ្ងៃនេះ គឺជាឈើចាស់នៅសេសសល់ពីមុនមក មិនមែនជាការបន្តកាប់ថ្មីៗនេះទេ ។ ចំណែក ឯបញ្ហាផ្លូវខូចខាតនោះ លោកបានចុះមើលរួចហើយដែរ លោកបានសុំឲ្យខាងមេការក្រុមហ៊ុនដឹកឈើទាំងនោះ ជួយថែរក្សាផ្លូវសម្រាប់ធ្វើដំណើរទាំងអស់គ្នា ។ លោកអភិបាលស្រុកបានបញ្ជាក់ថា ផ្លូវ១ខ្សែនេះលោកបានលើកផែនការស្នើសុំលោកនាយករដ្ឋមន្ត្រី ដើម្បីបន្តចាក់កៅស៊ូពីចំណុចក្រវ៉ាតមកកាន់ផ្សារទំរីងនៅចុងឆ្នាំ២០១៦ និងនៅដើមឆ្នាំ២០១៧ខាងមុខនេះ ។

ប្រជាពលរស់នៅផ្សារឃុំទំរីងភាគច្រើននិយាយដូចៗគ្នាថា នាពេលបច្ចុប្បន្ននេះ ការកាប់ឈើនៅតែមានគ្រប់ទីកន្លែងហើយយ៉ាងហោចណាស់ក៏មានគោយន្ត១០០គ្រឿងដែរក្នុង១យប់ដឹកឈើចេញពីតំបន់ព្រៃឡង់មកសាងដាក់រថយន្តធំៗរបស់ឈ្មួញធំៗប្រចាំដែនដីនោះផងដែរ ។ ពួកគាត់បានលួចបង្ហើបបា្រប់ទៀតថាមេឈ្មួញល្បីៗដែលបានដឹកឈើលើសទម្ងន់ បំផ្លាញផ្លូវឲ្យរងខ្ទេចខ្ទាំ បើកឆ្លងកាត់ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើទំរីង និងសង្កាត់រដ្ឋបាលព្រៃឈើក្រយានោះ ត្រូវគេស្គាល់ ឈ្មោះប៊ីនយាយហេង តាដួងណៃតាជា យាយហេ៩៩ លោកណាងមន្ត្រីប៉េអឹមស្រុកសណ្តាន់ចែគឹម សំអោង៩៩ចែរ៉ន ចែហុ័ងចែឡុចចែញ៉ិប នៅភូមិទំអរ ឃុំទុំរីងតាម៉ិលពឿន និងឈ្មោះប្រុស នៅត្រពាំងជ្រៃឃុំបឹង ស្រុកបារាយណ៍ ។

ពួកគាត់បានបង្ហើបឲ្យដឹងទៀតថា មន្ត្រីនៅថ្នាក់ខេត្ត និងនៅថ្នាក់មូលដ្ឋានឃុំស្រុក ឈ្មួញ និងអ្នកមានអំណាចជាច្រើនទៀតបាននិងកំពុងប្រើប្រាស់សិទ្ធិអំណាចរបស់ពួកគេទាំងបំពានច្បាប់ដើម្បីទាញយកផលប្រយោជន៍ពីធនធានព្រៃឡង់តាមរយះសកម្មភាពកាប់ឈើខុសច្បាប់។

មន្ត្រីអង្គការសង្គមស៊ីវិលបាននិយាយថា អាជ្ញាធរដែលទទួលខុសត្រូវក្នុងការជំរុញឲ្យមានការអនុវត្តច្បាប់ និងគ្រប់គ្រងព្រៃឈើ បែរជាមិនបានយកចិត្តទុកដាក់ និងខ្វះវិធានការជាក់ស្តែងក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។

មន្ត្រីនោះបន្តទៀតថា អ្នកខ្លះលើកឡើងថា «កន្លែងត្រួតពិនិត្យដោយផ្ទាល់ដែលបង្កើតឡើងដោយអាជ្ញាធរ ដូចជានគរបាល ទាហ៊ាន មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើនោះ គឺធ្វើឡើងមិនមែនដើម្បីបញ្ឈប់ ឬរារាំងមិនឲ្យមានការដឹកជញ្ជូនឈើចេញពីព្រៃឡង់នោះទេ។

ប៉ុន្តែផ្ទុយទៅវិញ គឺពួកគេបានបង្កើតឡើងដើម្បីប្រមូលលុយពីអ្នកដែល បានដឹកជញ្ជូនឈើនិងកាប់រានយកដីដោយខុសច្បាប់ទៅវិញទេ» ៕ បក្សីជាយដែន

stureng (14)

stureng (13)

stureng (12)

stureng (11)

stureng (10)

stureng (9)

stureng (8)

stureng (7)

stureng (6)

stureng (5)

stureng (4)

stureng (3)

stureng (2)

stureng (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *