អាជ្ញាធរស្រុកអណ្តូងមាស មិនបានមើលរថយន្តដឹកដីខ្សាច់ធ្វើអាជីវកម្មផ្ទាល់ខ្លួន បណ្តាលឲ្យខូចផ្លូវរបស់រដ្ឋ

ខេត្តរតនគិរី÷ ផ្លូវលំមួយខ្សែបានរងការខូចខាតយ៉ាងដំណំ ខណ:រថយន្តដឹកដីខ្សាច់មួយគ្រឿងបានបើកបរឆ្លងកាត់បណ្តាលឲ្យផ្លូវមួយខ្សែនេះបានខូច ហើយមានគ្រលុកជ្រៅៗ ទឹកដក់ ថែមទាំងបែកភក់វលតែម្តង។

បើតាមប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា ថ្មីៗនេះ ផ្លូវលំមួយខ្សែបានរងការខូចខាតស្ទើអស់ទាំងស្រុង ស្ថិតនៅត្រង់ចំណុចភូមិលោម ឃុំម៉ាលិក ស្រុកអណ្ដូងមាស ហើយមួយកន្លែងទៀតនៅត្រង់ចំណុចឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ហួសស្នាក់ការPM ស្រុក ប្រហែលជា២០០ម៉ែត្រប៉ុណ្ណោះ។ ដោយរថយន្តដឹកដីខ្សាច់នេះបានដឹកច្រើន ថែមទាំងស្រុតខូចផ្លូវ ហើយ ដឹកក្នុងមួយថ្ងៃៗមិនក្រោមពី១០ ទៅ២០រថយន្តនោះឡើយ ដោយសារផលប្រយោជន៍ផ្ទាល់ខ្លួន មិនបានគិតពីផលលំបាករបស់ប្រជាពលរដ្ឋនោះទេ។

ប្រភពបានបន្តថា ប្រជាពលរដ្ឋពួកគាត់បានធ្វើដំណើរឆ្លងកាត់ផ្លូវនេះនិងក្មេងសិស្សសាលាមិនបានទៅរៀន ដោយសារផ្លូវនេះខូចខ្ទិចខ្ទីអស់ ធ្វើដំណើរទៅមិនរួច ហើយ បានដួលរអិលប្រឡាក់ពេញខ្លួនរួមទាំងសំលៀកបំពាក់ផងដែរ។ ហើយពួកគេក៏បានវិលត្រឡប់មកផ្ទះវិញថែមទាំងមិនបានចូលរៀនសូត្រឡើយ ដោយសាររថយន្តដឹកដីខ្សាច់ដាក់ច្រើនពេញប្រៀប។

លោក ខេន សានិត អភិបាលស្រុកអណ្តូងមាស Ukk បានខលតាមប្រព័ន្ធទូរស័ព្ទចូលនៅល្ងាចថ្ងៃទី៣០មិថុនានេះ ប៉ុន្តែលោកមិនបានលើកទូរស័ព្ទទេ។

មជ្ឈដ្ឋានប្រជាពលរដ្ឋនៅក្នុងស្រុកអណ្ដូងមាសបានសំណូមពរដល់លោកអភិបាលស្រុក មេត្តាមើលផ្លូវមួយខ្សែនេះផង ពួកគាត់ធ្វើដំណើរទៅមក រឺកូនៗរបស់ពួកគាត់ទៅរៀនធ្វើដំណើរមិនបានមានការលំបាកយ៉ាងខ្លាំង ដោយសាររថយន្តដឹកដីខ្សាច់បើកបរខូចផ្លូវខ្ទិចខ្ទីអស់ហើយ៕ បានលុង

Loading...