អាជ្ញាធរអប្សរាថាដើមឈើធំនេះវាដួលរលំខ្លួនឯងទើបបានជាអាជ្ញាធរអារច្រៀកតាមក្រោយ

ខេត្តសៀមរាប៖ អាជ្ញាធរ​ ជាតិ​អប្សរា បាន​ពិនិត្យឃើញថា គណនី Facebook ឈ្មោះ Bun Von បាន​សរសេរ​ ខ្លឹមសារ និង​រូបភាព បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ ទំនង​សង្គម​ថា ” នៅ​សៀមរាប ​យូរហើយ ទើបតែ​ឃើញ​ដើ មឈើ​ដ៏​ធំ​ មួយ​ដើម នៅ​តំបន់​ អង្គរ ដែល​បាន​ដួ លរលំ​ក្នុង ព្រៃ កុំ​សួរ​ខ្ញុំ​ថា​វា​ដួល រលំ​ដោយ​ខ្លួនឯង ឬ​វា ​ត្រូវគេ​កាត់ …” និង​គណនី​ ឈ្មោះ ounneang 2010 បានធ្វើ​វីដេអូ​ឃ្លី​បម​កប​ង្ហោះ​ ផ្សព្វផ្សាយ ក្នុង​បណ្ដាញ​ទំនាក់ទំ នង​សង្គម Facebook និង Tik Tok ថា ” ថ្ងៃនេះ​មក លេង​អង្គរវត្ត តែ​គេ​ មិន​ឲ្យ​ថត​”​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជ្ញាធរ​ជាតិ​ អប្សរា បាន​ឲ្យ​ដឹងថា ដើម្បី​ចៀសវាង ​សាធារណជន​អ្នកសារព័ត៌មាន និង​ពិសេស​អ្នក ​និយម ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម មានការ​យល់ច្រឡំ អាជ្ញាធរ​ ជាតិ​អប្សរា សូម​ធ្វើការ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើការ ​ស្រាវជ្រាវ និង​សូម​បញ្ជាក់ជូន​ថា ដើមឈើ​ទាល ១​ដើម មានមុខ​កាត់​ទំហំ ១២០​សង់ទីម៉ែត្រ កម្ពស់ ៣០​ម៉ែត្រ ត្រូវបាន​ដួលរលំ​ នៅ​ផ្នែក​ខាងជើង​ប្រាសាទ តាព្រហ្ម ដោយ​មូលហេតុ​ជំងឺ​ពុក​ គល់​ខ្លាំង និង​ដោយសា រ​ភ្លៀងខ្យល់ ក្នុង​រដូវវស្សា​ឆ្នាំ​២០២០​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព ​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ ​អប្សរា បាននិងកំពុង​ កាត់​សម្អាត និង​អារច្រៀក ក្នុងនោះ​កំណាត់ ឈើ​ដែល​អាច​ ប្រើប្រាស់​បាន គឺមាន​ប្រវែង ​ប្រហែល​១៥​ម៉ែត្រ​ប៉ុណ្ណោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អាជ្ញាធរ​ជាតិ​អប្សរា សូម​ជម្រាបជូន​ថា ជាទូទៅ​មុននឹង​ធ្វើការ​ កាត់​ដកហូត​ដើមឈើ​ ទាំងមូល កាត់​ដកហូត​ ដើមឈើ​ពាក់កណ្ដាល​ដើម និង​កាត់​ក្រី​មែកឈើ ដែលមាន​ហា និភ័យ​ខ្ពស់ ក្នុង​តំបន់​រមណីយ ដ្ឋាន​អង្គរ អាជ្ញាធរ ​អប្សរា តែងតែ​ជូនដំណឹង​មុន​ឲ្យ​សាធារណជន ​បាន​ជ្រាប និង​ក៏បាន​បញ្ជាក់ជូន​ ផងដែរ នូវ​កាលបរិច្ឆេទ និង​ ទីតាំង​ច្បាស់លាស់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អាជ្ញាធរ​ជាតិ​អប្សរា សូម​ឆ្លើយតប​ជូន​ គណនេយ្យ Facebook ឈ្មោះ ounneang 2010 ថា អាជ្ញាធរ​ជាតិ​ អប្សរា ពុំមាន​គោលការណ៍ ក្នុងការ​ហាម ឃាត់ ការថត​វីដេអូ​ ដាក់​ក្នុង​បណ្តាញ Tik Tok នោះទេ ទោះបីជា​យ៉ាង ណា សកម្មភាព ​ទស្សនា​ក្នុង​តំបន់​រមណីយ ដ្ឋាន​អង្គរ គឺ​ត្រូវគោរព​អនុវត្តតាម ​ក្រម​ប្រតិបត្តិ​អង្គរ ដែល​បានដាក់ឲ្យអនុវត្តចាប់ពីអំឡុងខែធ្នូ ឆ្នាំ​២០១៥ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អាជ្ញាធរ​ជាតិ​អប្សរា សូម​ថ្លែងអំណរគុណ​សាធារណជន អ្នកសារព័ត៌មាន និង​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុងការ​ផ្តិត​ យក​រូបភាព​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​ធ្វើការ​ផ្សព្វផ្សាយ​តាម ​ប្រព័ន្ធ​ផ្សព្វផ្សាយ ពិសេស​លើ​បណ្ដាញ​ទំនាក់ ទំនង​សង្គម ដែល​ជំរុញ​កំណើន ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មាន​ ចំណាប់អារម្មណ៍ និង​កំណត់​គោលដៅ​ទស្សនកិច្ច នៅ​រមណីយ ដ្ឋាន​អង្គរ និង​ក៏​សូម​សំណូមពរ ដល់​មហាជន សូមមេត្តា​ចៀសវាង​ធ្វើការ ​សន្និដ្ឋាន វាយតម្លៃ​រឿងហេតុ ខ្វះ​ការ​ស៊ើប​បញ្ជាក់ ដែល​អាច​ប ង្ក​ឲ្យ​ប៉ះពាល់​ដល់ ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ របស់​មន្ត្រី និង​អាជ្ញា ធរ​ជាតិ​អប្សរា​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...