អាជ្ញាធរ​ខេត្តកំពង់ចាម​ប្រជុំ​ផ្ស​ព្វ្​ផ្សាយ​ផែនការ​ការពារ​បុណ្យចូលឆ្នាំ​ថ្មី​ និង​ត្រួតពិនិត្យ​សកម្មភាព​ការងារ​នគរបាល​

​ខេត្តកំពង់ចាម​៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​៧​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​បាន​រៀបចំ​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​កា​រារ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ និង​ត្រួតពិនិត្យ​ការងារ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ក្រោម​អធិបតីភាព​ លោក​ឧត្តមសេនីយ៍​ ជួង​ សេង​ហាក់​ ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​ និង​លោក​ឧត្តមសេនីយ៍ទោ​ បែន​ រ័​ត្ន​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​អស់លោក​ លោកស្រី​ ស្នងការ​រង​ លោកនាយ​ នាយ​រង​ការិយាល័យ​ជំនាញ​ ព្រមទាំង​អធិការ​ នាយ​នគរបាល​ប៉ុស្តិ៍​ជា​ច្រើន​រូប​ទៀត​ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ​ លោកស្នងការ​បែន​ រ័​ត្ន​ បាន​លើក​ឡើង​ពី​ផែនការ​ការពារ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​ទី​១៣​ ខែមេសា​ ដល់​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០១៦​ ដោយ​បាន​ដាក់​កម្លាំង​នគរបាល​ការពារ​២៤​ម៉ោង​លើ​២៤​ម៉ោង​ និង​កម្លាំង​ចរាចរ​ សម្រួលការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ជាតិ​ ភ្ញៀវ​អន្តរជាតិ​ ប្រជាពលរដ្ឋ​តាម​ផ្លូវជាតិ​ និង​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​ដើម្បី​បង្កា​ធានា​សុវត្ថិភាព​ សេរីភាព​ សណ្តាប់ធ្នាប់​ ។​

​មិនតែប៉ុណ្ណោះ​ លោកស្នងការ​បាន​ដាក់​កម្លាំង​ការពារ​នៅ​តាម​រមណីយដ្ឋាន​ កន្លែង​កម្សាន្ត​ វត្ត​អា​រ៉ា​ម​ ទីប្រជុំជន​ និង​ត្រៀម​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៀត​ ។​

​លោកស្នងការ​សង្កត់ធ្ងន់​ឲ្យ​នគរបាល​ប៉ុស្តិ៍​យកចិត្តទុកដាក់​ការពារ​មុខសញ្ញា​ខិលខូច​ដែល​អាច​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ គំរាមកំហែង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ ដូច​ជា​ឃាតកម្ម​ ចោរកម្ម​ អំពើ​ឆក់​ ប្លន់​ ចាប់រំលោភ​សេពសន្ថវៈ​ជាដើម​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ ជួង​ សេង​ហាក់​ បាន​ណែនាំ​ដល់​នគរបាល​ប៉ុស្តិ៍​ទាំងអស់​ថា​ យើង​ត្រូវ​ចុះបញ្ជី​គ្រប់គ្រង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ មនុស្ស​ស្នាក់​នៅ​អចិន្ត្រៃយ៍​ បណ្តោះអាសន្ន​ ជា​ពិសេស​អ្នក​ដែល​មាន​ចំណាកស្រុក​យូរ​ ត្រូវ​ពិនិត្យ​ឃ្លាំមើល​ជា​ប្រចាំ​ ។​

​ស្រាវជ្រាវ​មុខសញ្ញា​មាន​ក្នុង​ដីកា​ ព្រោះ​ពេល​ចូល​ឆ្នាំ​ថ្មី​នេះ​ មុខសញ្ញា​ដែល​គេចខ្លួន​យូរ​ អាច​ត្រឡប់​ចូល​ក្នុង​មូលដ្ឋាន​វិញ​ ។​ ក្នុង​នោះ​ត្រូវ​យកចិត្តទុកដាក់​នៅ​តាម​ក្លិប​កម្សាន្ត​ ហាង​ខារ៉ាអូខេ​ ផ្ទះសំណាក់​ ផ្ទះ​ជួល​ សណ្ឋាគារ​ជាដើម​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ ជួង​ សេង​ហាក់​ បាន​កោតសរសើរ​ដល់​លោកស្នងការ​បែន​ រ័​ត្ន​ ដែល​បាន​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​០០៣​ ស​ ណ​ ន​ និង​លេខ​០០៦​ ដែល​ក្នុង​ចំណោម​ខេត្ត​ ក្រុង​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​ខេត្តកំពង់ចាម​ធ្វើ​មុនគេ​បង្អស់​ ៕​ ស្រី​ ស​

ses (1)

ses (3)

ses (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *