អាជ្ញាធរ​ឃុំ​កូប សហការ​ជាមួយ​ប៉ូលិស​រដ្ឋបាល​ឃុំ ប្រជា​ការពារ​ភូមិ ចុះ​ស្ទង់កំដៅ​អាជីវករ លក់ដូរ ប្រជាពលរដ្ឋ ចូល​ផ្សា​រទិញ​ទំនិញ​

បន្ទាយ​មាន​ជ័​យៈ អាជ្ញាធរ​ឃុំ​កូប សហការ​ជាមួយ​ប៉ូលិស​រដ្ឋបាល​ឃុំ ប្រជា​ការពារ​ភូមិ ចុះ​បាញ់​អាកុល ស្ទង់កំដៅ អាជីវករ​លក់ដូរ ប្រជាពលរដ្ឋ ចូល​ផ្សា​រទិញ ទំនិញ ដើម្បី​បង្ការ ទប់ស្កាត់​ការឆ្លង រាលដាល​ជំងឺ​កូ​វីដ ១៩ ក្នុងភូមិ​សាស្ត្រ ភូមិ​យាង ភូមិ​ថ្មី ភូមិ​ម៉ក់​ហឺ​ន ឃុំ​កូប ស្រុក​អូរជ្រៅ​។​

​លោក​វរៈសេនីយ៍ត្រី អាន ស្រ៊ាង អនុប្រធាន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​កូប បាន​ប្រាប់ សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា​នេះ​ថាៈ យោងតាម​ការណែនាំ​រប​ស់លោក​ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ ដល់​សមត្ថកិច្ច​ទូ​ទាំ​ខេត្ត ត្រូវ អនុវត្តន៍​តាម​ផែនការ​ដែល​បាន ចង្អុលបង្ហាញ​នោះ អាជ្ញាធរ​ឃុំ​កូប សហការ​ជាមួយ ប៉ូលិស​រដ្ឋបាល​ឃុំ ប្រជា​ការពារ​ភូមិ ចុះ​បាញ់​អាកុល ស្ទង់កំដៅ នៅតាម​បណ្ដា​ចំណុច​គោលដៅ ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង រាលដាល ជំងឺ​កូ​វីដ ១៩​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ។​

​លោក អាន ស្រ៊ាង បាន​បន្តថាៈ ការចុះ​បាញ់​អាកុល ស្ទង់កំដៅ ដល់​ប្រជាពលរដ្ឋ​អាជ្ញាធរ មាន​សមត្ថកិច្ច ក៏បាន​ណែនាំ​ពួកគាត់ លក់ដូរ​ក្នុង​ផ្សារ ត្រូវ​ចេះ​ការពារ​ខ្លួនឯង​ពាក់​ម៉ាស់ ជាប់​ជានិច្ច បើ​ពលរដ្ឋ​ណា មិន​គោរព តាម​ការណែនាំ​នោះ ត្រូវ​ផាកពិន័យ​ប្រាក់ ២០.០០០ រៀល ក្នុង​មនុស្ស​នាក់ នេះ​ជា​ជំហាន​ទី​១ ។​

​លោកស្រី តំណាង​មេឃុំ​កូប បាន​និយាយថាៈ ការសហការ​បាញ់​អាកុល និង​ស្ទង់កំដៅ លើ​ប្រជាពលរដ្ឋ ដែល​ឆ្លងកាត់​តាម​ទីផ្សារ ត្រូវតែ​ស្ទង់កំដៅ ជៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ដល់​ប្រជាពលរដ្ឋ ហើយ​ការពារ ក្នុងភូមិ​សា​ស្រ​ផង​។ ចំណុច​មួយទៀត ផ្សារ​អនាធិបតេយ្យ គ្មាន​ច្បាប់ គ្មាន​នរណា ទទួលខុសត្រូវ ប្រជាពលរដ្ឋ ចូល​លក់ដូរ តាម​ដងផ្លូវ រថភ្លើង លើ​ភក់ជ្រាំ ដោយ​គ្មាន​អនាម័យ​ផង​៕

Loading...