អាជ្ញាធរ​ទ្រោល​សភាពការណ៍​ផ្ទះ​កូ​វីដ​១៩​នៅ​ក្រុង​ប៉ោយប៉ែត​៖​បន្តឹង​តំបន់​បិទ​ខ្ទប់​,​ណែនាំ​អ្នកលក់ដូរ​កុំ​តម្លើង​ថ្លៃទំនិញ​និង​បង្កើន​យក​សំណាក​

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ខេត្តបន្ទាយមានជ័យ ក្រុង​ប៉ោយប៉ែត​និង​ផ្នែក​ពាក់ព័ន្ធ​បាន​នឹង​កំពុង​បន្ត​ក្តៅគគុក​ទ្រោល​សភាពការណ៍​វិវត្តន៍​ថ្មី​នៃ​ការ​ផ្ទះ​កូ​វីដ​១៩​នៅ​ក្រុង​ប៉ោយប៉ែត​ដែល​កើតឡើង​ច្រើន​កន្លែង​ថែមទៀត​ក្នុង​ក្រុង​នេះ ។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​និង​ជា​ប្រធាន​គណៈ​បញ្ជ​ការងារ​កងឯកភាពរ​ដ្ឋ​បាល​ខេត្ត រួមជាមួយ​លោក លោកស្រី​អភិបាលរង​ខេត្ត​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេ​បញ្ជ​ការរង​និង​ជា​នាយសេនាធិការ​យោធភូមិ​ភគ​ទី​៥ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ ,​លោក​ឧ​ត្ត​ម​សេនីយ៍​តឹក ប៊ុនធឿន មេបញ្ជាការ​ង​យោធភូមិភាគ​ទទួល​ទិស​ទី​១ បន្ទាយមានជ័យ លោក​ឧ​ត្ត​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បោ​ន ប៊ិន មេ​បញ្ជ​ការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ឧ​ត្ត​ម​សេនិយ៍​ត្រី​ជឹម ប៊ុន​អាន មេ​បញ្ជ​ការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​បាន​នឹង​កំពុង​បន្ត​ដឹកនាំ​មន្ត្រី​ក្រុមការងារ​ចម្រុះ​យ៉ាងច្រើន​បន្តឹង​តំបន់​បិទ​ខ្ទប់​នៅ​ភូមិ​ក្នា​ល​ស្ពាន​១​និង​ភូមិ​សាមគ្គី​មានជ័យ​ដែល​បាន​ផ្ទះ​ករណី​កូ​វីត​១៩​ពី​យប់​ថ្ងៃទី​២២​ខែមេសា​មក​នោះ ។​

លោក​គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​បាន​ប្រាប់ថា ៖ បើ​គិត​សភាពការណ៍​វិវត្តន៍​ពី​យប់​ថ្ងៃទី​២៤​មកទល់​ល្ងាច​ថ្ងៃទី​២៥​ខែមេសា​នេះ រដ្ឋបាល​បាន​នឹង​កំពុង​ពិចារណា​បិទ​ខ្ទប់​តែ​២​ភូមិ​នោះទេ ។​ប៉ុន្តែ​គឺ​ផ្នែក​ភាគច្រើន​នៃ​ក្រុង​ប៉ោយប៉ែត​តែម្តង ។​នោះ​មកពី អ្នក​សង្ស័យ​ឆ្លង​មេរោគ​កូ​វីត​១៩ បាន​រកឃើញ​ថ្មី​បន្ថែមទៀត​ស្ថិតនៅ​រាយប៉ាយ​ស្ទើរ​ពាស់ពេញ​ក្រុង​តែម្តង ។​

​ឆ្លៀតពេល​ដ៏​មមាញឹក​នេះដែរ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​អមដំណើរ​ដោយ​លោក​គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​និង​ក្រុមការងារ​ក៏បាន​ចុះ​ពិនិត្យ ណែនាំ​ដល់​អាជីវករ​លក់ដូរ​ទំនិញ​ក្នុង​ផ្សារ​នៅ​ក្រុង​ប៉ោយប៉ែត​ក្នុ​ត​បំណង​កុំអោយ​កេងប្រវ័ញ្ច​ឱកាស​ដ៏​លំបាក​ដែល​បិទ​ខ្ទប់​ចំណុច​នានា​នៅ​ភូមិ​ក្បាលស្ពាន​១ សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​លក់ទំនិញ​ពិសេស​ម្ហូបអាហារ​ដោយ​កោរ​(​ឡើងថ្លៃ​ហួសហេតុ​) ដែល​វា​ជាការ​បង្ក​វិទ្ធង្សនា​សេដ្ឋកិច្ច​ហើយ​។

​ចំណែក​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ប្រាប់​ទី​២៥​ខែមេសា​ថា​៖
​តាំងពី​ថ្ងៃទី​២២​មកទល់​ល្ងាច​ថ្ងៃទី​២៥​ខែមេសា​នេះ ក្រុមការងារ​សុខាភិបាល​និង​គ្រូពេទ្យ​នៃ​មន្ទីរ​និង​សុខាភិបាល​ស្រុក​ក្រុង មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ​និង​កងកម្លាំងប្រដាប់អាវុធ​ដែលជា​សមាសភាព​នៃ​សមាជិក​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីត​១៩ បាន​បើក​យុទ្ធនា​ការប្រមូល​ជនបរទេស​មាន​ឥណ្ឌូនេស៊ី ចិន ថៃ និង​ពលរដ្ឋ​កម្ពុជា​ជាច្រើន​នាក់​ដែល​សង្ស័យ​ប៉ះពាល់​ឆ្លង​ពី​អ្នក​ជម្ងឺ​កូ​វីត​១៩ ឈ្មោះ​ចូ​ហាន់ ស៊ូ​សាន​តូ​(Johan Sunsanto)​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ មុខរបរ​អ្នកដើរ​ទីផ្សារ​(Markreting ជនជាតិ​ឥណ្ឌូនេស៊ី ស្នាក់​នៅផ្ទះ​លេខ​១៣២​បេ ក្នុង​បូរី​ដួង​ច័ន្ទ មក​យក​វត្ថុ​សំណាក​រក​មេរោគ​កូ​វីត​១៩ ។​

​លោក​បាន​បន្តថា​៖ មកទល់ពេលនេះ គ្រូពេទ្យ​បាន​យក​សំណាក់​ពី​មនុស្ស​ជាង​៦០០​នាក់​ហើយ ។​ក្នុងនោះ​លទ្ធផល​បឋម​ពី​ម៉ាស៊ីន​តេស្ត​រហ័ស​(Rapid Test) និង​ម៉ា​ស៊ុន​Gene Xpert. បាន​រកឃើញ​អ្នក​វិជ្ជា​មាន​កូ​វីត​១៩ (​ថ្ងៃទី​២៣​និង​២៤​ខែមេសា ចំនួន​ជាង​១២០​នាក់​។​​ក្នុងនោះ មាន​ជនជាតិ​ឥ​ណ្ឌួ​នេ​ស៊ី ចិន ថៃ និង​កម្ពុជា ៕

Loading...