អាជ្ញាធរ​ប្រកាសៈ​អ្នក​មកពី​តំបន់​ហានិភ័យ​ខ្ពស់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃជា​កំហិត​ពេលមកដល់​កំពង់ចាម​

ភ្នំពេញៈ​អាជ្ញាធរខេត្ត​កំពង់ចាម​បានប្រកាស​ណែនាំ​នៅ​ព្រឹក​ថ្ងៃទី​៦​ខែមេសា​នេះ​ថា អ្នក​មកពី​តំបន់​ហានិភ័យ​ខ្ពស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃជា​កំហិត​ពេលមកដល់​កំពង់ចាម​។​ការប្រកាស​នេះ​ជួន​ពេល​នឹង​ការជូនដំណឹង​របស់​ក្រសួងសុខាភិបាល​នៅថ្ងៃនេះ​ដែល​បានបញ្ជាក់​ថា​គេ​រកឃើញ​អ្នក​ឆ្លង​ថ្មី ៧២​នាក់​ទៀត និង​ជាសះស្បើយ ៤៧​នាក់​(​ករណី​ឆ្លង​សហគមន៍​៧១​នាក់​និង​អ្នកដំណើរ​ពី បរទេសមួយ​នាក់​)​។​អ្នក​ឆ្លង​ថ្មី​ក្នុងនេះ​ភ្នំពេញ​ចំនួន​៣២​នាក់​, ព្រះសីហនុ ២២​នាក់​, កណ្ដាល ៩​នាក់​, ពោធិ៍សាត់ ៣​នាក់​, ស្វាយរៀង ៣​នាក់​, ព្រៃវែង​មួយ​នាក់​, កំពត មួយ​នាក់​។​គិត​ត្រឹម​ព្រឹក ថ្ងៃទី​០៦ ខែមេសា​នេះ​អ្នក​ឆ្លង​សរុប​២.៨២៤ នាក់​, អ្នកជា​សះស្បើយ ១.៧៩៤ នាក់​,​អ្នក​កំពុង​ព្យាបាល​១០០៣ នាក់​និង​អ្នកស្លាប់​២២ នាក់​។​

Loading...